អ្នកមកទស្សនាលេងនៅឯសួនសត្វ Busch Gardens Zoo នារដ្ឋ Florida ភាគច្រើនបានផ្តល់ឧកាសអោយសាកភាពខ្លាំងរបស់ខ្លួនជាមួយនិងសត្វខ្លាមួយក្បាល ដែលការសាកភាពខ្លាំងនោះអាចធ្វើទៅបាន ដោយលេងល្បែងទាញព្រ័ត្រ ។

គួរបញ្ជាក់ផងដែរថា សួនសត្វនាពេលបច្ចុប្បន្ននេះ មិនត្រឹមតែបើកទ្វារស្វាគមន៏ភ្ញៀវអោយមកទស្សនាកំសាន្តលេងប៉ុណ្ណោះទេ តែពេលខ្លះក៏បានបង្កើតជាល្បែងកំសាន្តផ្សេងៗ ដើម្បីអោយអ្នកចូលមកទស្សនា មានឧកាសក្នុងការចូលរួមលេងបានផងដែរ ។ ដូចករណីនេះស្រាប់ សួនសត្វដែលនៅរដ្ឋ Florida មានឈ្មោះថា សួនសត្វ Busch Gardens Zoo បានបង្កើតល្បែងទាញព្រ័ត្រ ដោយអោយភាគីម្ខាងគឺអ្នកចូលមកទស្សនា ធ្វើការលេងជាមួយភាគីម្ខាងទៀតដែលជាសត្វខ្លាមួយក្បាល និងមានទម្ងន់ដល់ទៅជាង ២០០ គឺឡូក្រាម ឯណោះ។
លោកអ្នកពិតជាឆ្ងល់ណាស់មែនទេ ថាតើ ទិដ្ឋភាពនៃការលេងទាញព្រ័ត្រដ៏កម្រមួយនេះ កើតឡើងបានយ៉ាងដូចម្តេចនោះ ដូច្នេះ សូមតាមដានទស្សនានូវទិដ្ឋភាពទាំងនោះ ក្នុងវីដេអូ clipខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ ៖ រិទ្ធីប្រភព ៖ odditycentral