ប្រយោគអក្សរមួយល្បះ បានបង្ហោះនៅលើគណនី Twitter របស់ AP ជាមួយខ្លឹមសារថា: ព័ត៌មានទាន់ហេតុការណ៍៖ ផ្ទុះគ្រាប់បែកពីរគ្រាប់នៅសេតវិមាន ហើយលោកប្រធានាធិបតី បារ៉ាក់ អូបាមារងរបួស ត្រូវបានទទួលការចាប់អារម្មណ៍ពីមនុស្សរាប់លាននាក់ ធ្វើការតាមដានព័ត៌មាននេះដែលក្រោយពីបង្ហោះបានបន្តិច វាត្រូវបានភ្ញាក់ផ្អើល និងចែករំលែកគ្នាពីមួយទៅមួយ ដោយល្បឿនយ៉ាងរហ័សមួយ។

ពេលត្រូវបានសាកសួរពីហេតុការណ៍ខាងលើ អ្នកនាំពាក្យរបស់សេតវិមាន លោក jay Carney បានឲ្យដឹងថា សុខភាព ក៏ដូចជាស្ថានភាពរបស់លោកប្រធានាធិបតី អូបាមា គឺធម្មតាទេ។ លោក jay Carney បានបន្ថែមថា ខ្ញុំទើបតែចេញពីជួបគាត់ អម្បាញ់មិញនេះ។
ក្រោយពីទទួលបានព័ត៌មានខាងលើ ខាង AP បានលុបព័ត៌មានចចាមអារាមនោះចេញ ហើយបានកែតម្រូវព័ត៌មានលើ Twitter របស់ខ្លួនថា: គណនី Twitter របស់ AP ត្រូវបានគេ hack ។ ព័ត៌មានស្តីពីការវាយប្រហារចូលសេតវិមាន គឺជាការប្រឌិត។
ជាក់ស្តែង ព័ត៌មានចចាមអារាមនេះ បានធ្វើឲ្យប្រជាពលរដ្ឋអាមេរិចមានការច្របូកច្របល់ និងភ័យខ្លាចយ៉ាងខ្លាំងផងដែរ។ ក្រោយរយះពេលតែ ពីរបីនាទី ដែលព័ត៌មាននេះបានលេចចេញ ទីផ្សារមូលប័ត្រអាមេរិចបានធ្លាក់ចុះយ៉ាងរហ័ស, Dow Jones បាត់បង់អស់ 130 ពិន្ទុ (ប្រហាក់ប្រហែល 0,9%), S&P ថយចុះ 12 ពិន្ទុ (ប្រហាក់ប្រហែល 0,8%)។
គួរបញ្ជាក់ផងដែរថា គណនី Twitter របស់បណ្តាសារព័ត៌មាន តែងតែជាគោលដៅក្នុងការវាយប្រហារពីសំណាក់ក្រុម Hacker។ មជ្ឈមណ្ឌលព័ត៌មានធំៗ ដូចជា AFP, CBS សុទ្ធតែធ្លាប់ជាជនរងគ្រោះ ក្នុងស្ថានភាពបង្ហោះព័ត៌មានចចាមអារាមប្រភេទនេះ។ បច្ចុប្បន្ន FBI កំពុងតែធ្វើការស្រាវជ្រាវយ៉ាងសកម្មលើរឿងនេះ៕
ដោយ៖ សិលាប្រភព៖ K14