ជាការពិតណាស់ នៅពេលដែល​រន្ធ​ញើស​ ត្រូវបាន​បិត ​ដោយ​សារជាតិ​ប្រេង​ កោសិកា​ស្បែក​ងាប់  ​បាក់តេរី​   នឹង​​បង្ករ​ឱ្យកើត​មាន​មុន  ​ នៅ​លើ​មុខ​អ្នក​។ ច្រមុះ ​មាន​ក្រពេញ​ប្រេង ​ជាច្រើន​ដែលធ្វើឱ្យមាន​មុន​។

width=456width=456

អ្នក ​អាច​កំចាត់មុនបាន ​ដោយ​ការ​ស្ទីម​  ប្រើ​ទឹក ​លាង​សម្អាត​មុខ​ ឬ​ ម៉ាស្ស ​បក​មុន​។ ការប្រើប្រាស់​ថ្នាំ ព្យាបាល​មុន​ អាចជួយអ្នក កំចាត់មុនលើផ្ទៃមុខ បានយ៉ាងឆាប់រហ័ស។ ខាងក្រោម​នេះ ជាវិធី ព្យបាល ងាយៗ មួយចំនួន៖

១/ ​ស្ទី​មមុខ ​ឱ្យបាន ១០​នាទី ដើម្បីឱ្យរន្ធញើស មានសុខភាពល្អ និង គ្មានមុន​។​២/ ​លាង​សម្អាត​ដៃ​ របស់​អ្នក ​ជាមួយនឹង​សាប៊ូ​ ដែល​គ្មាន​ជាតិ​ប្រេង ជូតថ្នមៗ លើមុខឱ្យ​ស្ងួតមុនពេល យកដៃ របស់អ្នក ប៉ះលើមុខ​។​៣/ ​យក​ទឹក​ក្តៅ​ឧណ្ហៗ ​មក​ជូត​លើ​ច្រមុះ​ របស់​អ្នក​ថ្នមៗ ​ឱ្យ​សើម​ រួចហើយ  លាងសំអាតនឹងសាប៊ូ​លាងមុខ ដោយយកដៃម៉ាស្សា ថ្នមៗ លើច្រមុះ​។​៥/ យក​ម៉ាស្ស​ បក​មុន​ច្រមុះ​ មក​បិត​លើ​ច្រមុះ​ ​ទុក​ប្រហែល ៥​នាទី រួចបកចេញ និង  លាងសំជាមួយនឹងសាប៊ូ លាងមុខ​។​៦/ ​មិន​ត្រូវ​ច្របាច់ ឬ ​ញិច​មុន​ឡើយ ​ព្រោះ​វា ​អាច​បង្ករ​ ឱ្យមាន​ស្នាម និងបង្ករឱ្យមានមុន ​កាន់តែច្រើន​៕

ដោយ៖ វណ្ណៈប្រភព៖ steadyhealth