Arizona៖ នៅពេលដែលគេបង្ហោះរូបភាពនៃវីដេអូ របស់បុរសម្នាក់ ដែលបានបើកបរ រថយន្ដចុះពីលើភ្នំ ហើយត្រង់ចំណុចមួយនៃផ្លូវកោង រូបគាត់បានបាត់បង់ការគ្រប់គ្រង ដែលបណ្ដាលអោយរថយន្ដរបស់ខ្លួន ហោះទាំងកម្រោល ចូលទៅក្នុងជ្រលងភ្នំ នោះគឺវាបានធ្វើអោយមនុស្សជាច្រើន មានការតក់ស្លុត និងភ័យញញើតជាខ្លាំង។

width=457

ទោះបីជាយ៉ាងណាក៏ដោយ ក៏រូបភាពនៃវីដេអូនេះ ត្រូវបានមិត្ដភ័ក្ររបស់បុរសអ្នកបើករថយន្ដនោះ  ជាអ្នកបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធរណេតដែរ  ស្របពេលដែលអ្នកបើករថយន្ដនោះមិនត្រូវបានគេបញ្ចេញឈ្មោះឡើយ។ ជាមួយគ្នានេះផងដែ​រ ក៏មានពត៌មានបានលេចឡើងថា រឿងរ៉ាវនេះ បានកើតឡើងនៅតាមជ្រលងភ្នំ តំបន់អារីហ្សូណាឯណ្ណោះ ស្របដែលបុរសជួបគ្រោះថ្នាក់នោះ មិនមានគ្រោះថ្នាក់ ដល់ការបាត់បង់ជីវិតនោះទេ។

width=457

ជាការពិតណាស់ រាល់ការបើកបរ ផ្លូវជិតផ្លូវឆ្ងាយ សូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្ន ជាពិសេស គឺការយោគយល់គ្នា ទៅវិញទៅមក ដើម្បីទទួលបានសុវត្ថិភាពទាំងអស់គ្នា។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

 

ដោយ៖ នារីប្រភព៖ newsday