ប្រទេស Mexico បាន និងកំពុងប្រើប្រាស់កម្លាំងទ័ព និងនគរបាលដើម្បីការពារសន្ដិសុខសម្រាប់កិច្ចប្រជុំកំពូល G20 ដែលចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី ១៨ ដល់ ១៩មុថុនា។
Mexico បានបញ្ចេញនគរបាលប្រមាណជា ១.០០០នាក់ ដើម្បីការពារសន្ដិសុខសម្រាប់កិច្ចប្រជុំកំពូល G20 នេះ ដែលជាកិច្ចប្រជុំមួយ មានមេដឹកនាំនៃបណ្ដាប្រទេសមហាអំណាចពិភពលោកចូលរួម។

កាលពីម្សិលមិញ នគរបាល Mexico កំពុងត្រួតពិនិត្យនៅ Los Cabos ភាគពាយព្យប្រទេសនេះ។Los Cabos គឺជាកន្លែងដែលកិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននិងមានការផ្លាស់ប្ដូរ(G20) ត្រូវបានប្រារព្ធធ្វើឡើង។

ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់នគរបាល Mexico កំពុងល្បាតពីលើអាកាស Los Cabos

នគរបាល Mexico និងកាំភ្លើងយន្ដដែលត្រូវបានបំពាក់នៅលើឧទ្ធម្ភាគចក្រ Black Hawk ដែលកំពុងល្បាតពីលើអាកាស San Jose del Cabo ក្បែរកិច្ចប្រជុំ G20 ។



ទាហានកំពុងល្បាតនៅ Los Cabos


ឧទ្ធម្ដភាគចក្រជាច្រើនត្រូវបានគេប្រើប្រាស់ដើម្បីរក្សាសន្ដិសុខសម្រាប់កិច្ចប្រជុំនេះ

ទូកល្បាតរបស់ Mexico នៅតាមឆ្នេរ San Jose del Cabo
ដោយ ៖ សូរីយ៉ាប្រភព ៖ zing