សុនខឈ្មោះ Lejon អាយុ ២ឆ្នាំ និងកូនតោ.សអាយុទើបតែ ៣សប្តាហ៍ គឺ Jojo បានមានការស្និទ្ធស្នាលនឹងគ្នាតាំងពីជួបគ្នាដំបូងនៅសួនឧទ្យាន Safari ឯ Stukenbrock, ទិសពាយព្យប្រទេសអាឡឺម៉ង់។ Jojo ត្រូវបានផ្តាច់ចេញពីមេរបស់វា ដើម្បីធ្វើការព្យាបាល  ជំងឺទងផ្ចិត។ ប៉ុន្តែក្រោយមកបុគ្គលិកបានយកវាត្រលប់ឲ្យមេវា​វិញ តែត្រូវបានមេវាមិនទទួលស្គាល់។
បុគ្គលិកឈ្មោះ Jeanette Wurms បាននិយាយថា: “ក្រោយពីការព្យាបាលរយះពេលពីរបីថ្ងៃ ពួកខ្ញុំឃើញថាមេរបស់ Jojo លែងទទួលស្គាល់កូនរបស់ខ្លួន។ ដើម្បីសុវត្ថិភាព ពួកខ្ញុំបានចិញ្ចឹម Jojo ដោយខ្លួនឯង ដោយឲ្យវាបៅទឹកដោះគោ។ ខ្ញុំសប្បាយចិត្តណាស់ពេល Jojo រកបានអ្នកជិតស្និទ្ធប្រៀបដូចជាបាបង្កើតរបស់វា នោះគឺសុនខ Lejon”។
/
កូនតោ Jojo ប្រលែងលេងជាមួយសុនខ Lejon
អ្នកស្រី Wurms និយាយបន្ថែមថា: “សព្វថ្ងៃវាត្រូវបានខ្ញុំដាក់ចំណីឲ្យស៊ី និងទទួលភាពកក់ក្តៅពី Lejon។ Lejon ជាសុនខមួយពូកែអត់ធ្មត់ជាទីបំផុត ដោយ Jojo តោងឡើងលើខ្លួនវា រត់លើក្បាល ខាំទាញរោម ប៉ុន្តែវានៅតែមិនខឹង។ វាពិតជា បាមួយដ៏អស្ចារ្យ។
/
/
/
/
/
/
/
ដោយ៖ សិលាប្រភព៖ k14