ដើមឡើយ ស៊េរីទី៦ គឺជាស្រឡាយ coupe ឬ roadster ដែលមានទ្វាតែពីរ។ ប៉ុន្ដែ នៅចំពោះ មុខការរីកចម្រើនដ៏ខ្លាំងក្លារបស់ coupe ទ្វា៤ ដូចជា Mercedes CLS, Audi A7 Sportback ឬ Porsche Panamera ដូច្នេះចុងក្រោយ BMW ក៏បានបញ្ចេញផលិតផលមួយចំនួនដើម្បីប្រកួតផ្ទាល់ជាមួយនិងគូប្រជែងរបស់ខ្លួន។

បើធៀបនិងកំណែទ្វា២ Gran Coupe វែងជាងដល់ទៅ ១១១,៨ម.ម ដោយភាគច្រើនត្រូវ បានប្រើប្រាស់សម្រាប់ជួកៅអីខាងក្រោយ។ រថយន្ដនេះ មានប្រវែង ៥,០០៧ម.ម ទទឹង ១.៨៩៤ម.ម កំពស់ ១,៣៨២ម.ម។ ជាក់ស្ដែង ស៊េរីទី​ ៦ Gran Coupe មានរចនាបែប ៤+១ មានន័យថា វាមានកៅអីតូចជាងធម្មតាមួយត្រូវបានគេដាក់នៅកណ្ដាលទាំង២ នៅជួកៅអី ខាងក្រោយ។ ចំណែកគូថរថយន្ដ អាចដាក់ឥវ៉ាន់បាន ៤៦០លីត្រ។

BMW 640i Gran Coupe ប្រើប្រាស់ម៉ាស៊ីន N55 តួប៊ីន បំពង់ចក្រ ៦ ចំណុះ ៣លីត្រ មាន កម្លាំង ៣២០សេះ។ ប្រអបលេខ ZF មាន ៨កម្រិត អាចបង្កើនល្បឿនពី ០ ដល់ ១០០គីឡូ ម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៥,៤វិនាទី។ ល្បឿនជាអតិបរមាស្វ័យប្រវត្តគឺ ២៥០គម/ម៉ោង។ កម្រិតនៃការស៊ីប្រេងសាំង ជាមធ្យមគឺ ៧,៧លីត្រ/១០០គម៕

width=428width=429width=428width=429

 

ដោយ ៖ សូរីយ៉ាប្រភព ៖ DT