សិង្ហបុរី ៖ យោងតាមគេហទំព័រព័ត៌មានកំសាន្តរបស់ប្រទេសនេះ បានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា មានចុងភៅម្នាក់ ​ បានមានគំនិតច្នៃប្រឌិតថ្មីក្នុងការបង្កើតនំព្រះខែ AngryBird ។

width=498

គួរបញ្ជាក់ផងដែរថា ចុងភៅដែលនឹកឃើញគំនិតច្នៃប្រឌិតក្នុងការរចនាម៉ូដរាងនព្រះខែបែបនេះ គឺមានឈ្មោះថា Mandy Yeo ។  មិនត្រឹមតែប៉ុណ្ណោះ យោងតាមអត្ថបទចេញផ្សាយដោយគេហទំព័រមួយនេះ   ក៏ចោទជាសំនួរផងដែរថា  តើកូនៗលោកអ្នក  កន្លងមកមិនចូលចិត្តនំព្រះខែឬ ? ដោយឡែកនាឆ្នាំនេះ គេប្រាកដជាមានចំណាប់អារម្មណ៍លើនំព្រះខែហើយមើលទៅ ។

លើសពីនេះទៅទៀត   ក៏មានការបញ្ជាក់អះអាងផងដែរថា  រាល់ប្រជាជនក្នុងស្រុក   ក៏ដូចជាភ្ញៀវទេសចរមកកាន់ប្រទេសនេះ អាចធ្វើការជាវទិញវាបានរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា តែបើសិនណាទៅមិនទាន់គេនោះទេ  មុខជាអស់មិនខាន  ក៏ដោយសារតែចំនួនមានកំណត់ ពោលគឺ វាមានចំនួនត្រឹមតែ  ៨,០០០ ប្រអប់តែប៉ុណ្ណោះ ។  ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ នំព្រះខែ  Angry  Bird នោះមានភាពទាក់ទាញដល់កំរិតណា ទស្សនារូបមួយចំនួនដែលមាននៅខាងក្រោយនេះបន្តិចទៅ៖

width=498

width=497

width=497

ដោយ ៖ ពិសីប្រភព ៖ soshiok