ភ្នំពេញ ៖ អតីតតារាសម្តែង អ្នកនាង គីម លីហ្សា បានបង្ហោះសារមួយ ចង់អោយអតីតភរិយាលោក អ៊ិត សេដ្ឋា ដែលបានលែងលះគ្នាជាយូរណាស់មកហើយ វិលត្រលប់មកមើលថែកូនទាំង ៣នាក់វិញ ខណៈពេលដែលលោកបានទទួលមរណភាពទៅហើយ ។ 

នៅក្នុងនោះផងដែរ អ្នកនាង គីម លីហ្សា ក៏បានលើកឡើងថា អនិច្ចាណាស់ក្មួយអេីយ ខ្ញុំមិនដឹងថាតេីរឿគ្រួសារគាត់កន្លងមកយ៉ាងណាទេ​ តែពេលនេះពូ​ សេដ្ធាគាត់បានលាចាកលោកហេីយ​ ចឹងខ្ញុំគ្រាន់តែចង់សុំអោយអតីតប្រពន្ធពូ​ ដែរជាម្តាយរបស់ក្មួយទាំងបីត្រឡប់មករកក្មួយៗផង​ ពេលនេះពួកគែទាំងបីពិតជាត្រូវការភាពកក់ក្តៅពីម្តាយខ្លាំងណាស់​ បេីសិនជានៅមានភាពជាម្តាយគួរតែវិលមករកកូនផង​ ព្រោះពួកគេក៏មានឈាមរបស់ខ្លួនពាក់កណ្តាលដែរ​ ខ្ញុំមិនមែនជាម្តាយផងខ្ញុំឃេីញទឹកភ្នែក​ ភាពរងាររបស់ក្មួយទាំងបីខ្ញុំពិតជាទប់ទឹកភ្នែកមិនបានផង​ ចុះអ្នកជាម្តាយវិញ​មានអារម្មណ៍បែបណាដែរ​?​ ចឹងសូមមកផ្តល់ភាពកក់ក្តៅអោយពួកគេវិញផង​ កុំទុកគ្នាអោយក្លាចជាក្មេងកំព្រាបែបនេះ ។

សង្ឃឹមថាអ្នកម្តាយរបស់ក្មេងៗទាំង ៣ បានឃើញ ហើយវិលត្រលប់មកមើលថែកូន កុំទុកឲ្យគ្នារស់នៅដោយគ្មានទីពឹង និងជាក្មេងកំព្រាបែបនេះ ៕

/

/

/

ដោយ ៖ គន្ធា