បើតាមប្រភពព័ត៌មានបរទេសដែលផ្សាយនៅថ្ងៃនេះ បានអោយដឹងថា មានរឿងហេតុការណ៍មួយបានកើតឡើងកាលពីម្សិលមិញ នៅខេត្ត Surin របស់ប្រទេសថៃ គឺមានសត្វដំរីមួយក្យាលជាន់បុរសវ័យ  50 ឆ្នាំ ​ ដែលបានបណ្តាលអោយស្លាប់បាត់បង់ជីវិត  ក្នុងកម្មវិធីបុណ្យមួយរបស់ប្រទេសនេះ។

width=497

គួររំឮកផងដែរថា កម្មវិធីមួយនេះត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជាកិច្ចស្វាគមន៍ដល់នាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ គឺលោកស្រី Yingluck Shinawatra ក្នុងជំនួបប្រជុំគណៈរដ្ឋមន្រ្តីប្រព័ន្ធទូរស័ព្ទ ។បើតាមរបាយការណ៍បានបញ្ជាក់អោយដឹងថា  បុរសជាជនរងគ្រោះសុំមិនបញ្ជេញឈ្មោះរូបនោះត្រូវបានបញ្ជាក់ថា    ស្ថិតនៅក្នុងស្ថានភាពស្រវឹង  នឹងបានដើរលបៗ  នៅក្នុងបរិវេនវត្ត   Jumpol Sutthawat ដែលជាកន្លែងទុកដំរី ហើយបុរសម្នាក់នេះ ក៏បានប្រលែងលេងជាមួយដំរីផងដែរ ។

width=492

លុះក្រោយមក  មានដំរីមួយក្យាលខឹង ក៏បានចាប់បុរសម្នាក់នោះគ្រវែងទៅលើដើមឈើដោយប្រម៉ោយរបស់វា ហើយនៅពេលដែលគាត់ធ្លាក់មកវិញ វាស្ទុះទៅជាន់ដោយកំលាំងជើងដ៏ខ្លាំងរបស់វា នឹងបណ្តាលអោយគាត់រងរបួសជាទម្ងន់ ។  ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ដោយបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ  តែជាអកុសល បុរសនោះក៏បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យនោះតែម្តង៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ asiaone