ថៃ ៖ តាំងពីដើមចំហរទំនាក់ទំនងស្នេហាជាសាធារណៈមក យើងសង្កេតឃើញថា តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និងគូដណ្តឹងគឺលោក អ៊ឹង សុខលី តែងតែដឹកដៃគ្នាយ៉ាងត្រសងទៅដើរលេងតាមបណ្តាខេត្ត និងបណ្តាប្រទេសនាៗជាដើម ។

ជាក់ស្តែងកាលពីយប់ថ្ងៃ ៩ ខែមករា កន្លងទៅនេះ ម្ចាស់បទ គ្មានអ្នកណាល្អជាងសង្សារខ្ញុំ បានបង្ហោះរូបថតជាគូជាច្រើនសន្លឹកជាមួយគូស្នេហ៍នៅឯប្រទេសចិន ក្នុងដំណើរកំសាន្តដើមឆ្នាំថ្មីដោយភ្ជាប់មកជាមួយនិងចំណងជើងថា អាកាសធាតុត្រជាក់តែ... បេះដូងមិនត្រជាក់ ដែលជាសារដ៏ខ្លីប៉ុន្តែបង្កប់អត្ថន័យយ៉ាងផ្អែមល្អែមចំពោះគូស្នេហ៍ ៕





ដោយ ៖ គន្ធា