ថៃ ៖ លោក Put Puttichai និងនាង Warattaya Nilkuha​ បានទាក់ទងគ្នាជាយូរឆ្នាំណាស់មកហើយ ពេលនេះអ្នកទាំងពីរក៏បានប្រកាសដំណឹងរៀបការ ជាផ្លូវការផងដែរ ។ 

តារាថៃ លោក Put Puttichai បាននិយាយថា គាត់នឹងរៀបការជាមួយនិងមិត្តស្រីជាទីស្នេហា នៅឆ្នាំខែ វិឆ្ឆិកា ឆ្នាំ ២០១៨ នេះ ប៉ុន្តែគាត់មិនទាន់ដឹងនៅឡើយទេ អំពីថ្ងៃជាក់លាក់ ។ 

តួប្រុសក្នុងរឿង ស្នេហារវើរវាយ រូបនេះ បាននិយាយថា គាត់បានកក់សណ្ឋាគាររួចរាល់អស់ហើយ នៅក្នុងទីក្រុងបាំងកក ប៉ុន្តែសម្រាប់រូបថត pre-wedding គឺនៅមិនទាន់បានថតនៅឡើយទេ ៕

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews