រថយន្ត Audi S5 ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្ត ដ៏ទំនើប ដែលមានរូបរាងដ៏ទាក់ទាញស្រស់ស្អាត និង ស័ក្តិសមបំផុត សំរាប់យុវវ័យសម័យថ្មី។
រថយន្ត Audi S5 ឆ្នាំ២០១៣ ត្រូវតុបតែង និង រចនាម៉ូដឡើងដ៏ប្រណិតទាំងរូបរាងខាងក្នុងនិង ខាងក្រៅទំនើប បំពាក់ជាមួយនឹង ប្រព័ន្ធបច្ចេកវិជ្ជាថ្មីចុងក្រោយ មាន ៦ម៉ាស៊ីន ស៊ីសំាង ៣.០លីត្រមាន ទ្វារ ២ មានកៅអីអង្គុយខាងក្នុងធំទូលាយ។
ជាពិសេសរថយន្ត Audi S5 មានបំពាក់ជាមួយនឹង ប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ ពោងការពារសុវត្ថិភាព មាន ABS កៅអីសុវត្ថិភាពសំរាប់កុមារ មានបំពាក់ window touch screen មួយ នៅខាងក្នុង មានបំពាក់ឧបករណ៍បំពង់សំឡេង (Speaker)១០គ្រាប់ និងមានតំលៃ ៥៩,៣០០ដុល្លាររ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម!!!







ដោយ៖ វណ្ណៈប្រភព៖ motortrend