សម្រស់ស្បែកមុខសភ្លឺរលោង និង មានសុខភាពល្អ ជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។ ជាពិសេស សំរាប់មិត្តនារីៗ តែម្តង  ដើម្បីបង្ហាញពី  ភាពស្រស់ស្អាត ភាពទាក់ទាញ និង ការចាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួន។ ខាងក្រោមនេះ ជារូបមន្តឬវិធីងាយៗដែលអាចជួយឱ្យស្បែកនិង ស្បែកមុខរបស់អ្នក សភ្លឺរលោង ក្នុងរយៈពេល ២សប្តាហ៍។

/

១/ ត្រូវទទួលទានទឹកស្អាត និង ងូតទឹក ឱ្យបានច្រើន។

២/ លាបឡេការពារកំដៅថ្ងៃ ពេលចេញទៅខាងក្រៅវានឹងធ្វើឱ្យស្បែកអ្នកសភ្លឺរលោង ពិសេសនឹងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែក ថែមទៀតផង។

៣/ ប្រើក្រណាត់ទន់ស្អាត ឬ ក្រណាត់អនាម័យ ជាប្រចាំថ្ងៃ បន្ទាប់ពីលាងសំអាតមុខរបស់អ្នកនិង ប្រើម៉ាស់បិទមុខ ឱ្យបានបីដង ក្នុងមួយសប្តាហ៍ អ្នកទទួលបាននូវស្បែកមុខដ៏សភ្លឺរលោងដូចធម្មជាតិ។

៤/ យកក្រូចឆ្មារមួយផ្លែ ចិតជាពីរចំណិត រួចយកមក ដុសជូតលើស្បែកមុខរបស់អ្នកឬនៅលើស្បែកកន្លែងណាមួយ ដែលចង់អ្នកចង់ឱ្យស ដុសឱ្យសព្វ បន្ទាប់មក ទុករហូតដល់ស្ងួត  ទើបលាងសំអាតចេញដោយប្រើទឹកក្តៅឧណ្ឌៗ។ ជៀសវាង កុំឱ្យត្រូវនឹងពន្លឺព្រះអាទិត្យ៕

ដោយ៖ វណ្ណៈប្រភព៖ wikihow