(អូស្ត្រាលី)៖ បុរសម្នាក់រស់នៅអូស្ត្រាលី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពី​រកឃើញ ថា គេយកខ្ទះឆាមកប្រើ​ធ្វើជាចង្កូតរថយន្ត ដែលហេតុការណ៍ស្មានមិនដល់នេះ កើតឡើងនៅលើដងផ្លូវ Norman រដ្ឋ Adelaide បន្ទាប់ពីប៉ូលិសទទួលបាន ការរាយការ​ណ៍ពីរថយន្ត Mazda ពណ៌ក្រហម មើលទៅគួរឲ្យសង្ស័យ បើកបរដោយបុរសម្នាក់ មានលក្ខណៈទ្រេតទ្រោត ខុសប្រក្រតី។

នៅពេលមកដល់ កន្លែងកើតហេតុ ប៉ូលិសបានចុះទៅពិនិត្យ​មើលរថយន្ត និងជជែកជាមួយអ្នកបើកបរ និងបានរកឃើញថា ចង្កូតរថយន្តបែរជា យកខ្ទះឆាមកដាក់ទៅវិញ ហើយរថយន្តគ្មានត្រួតពិនិត្យ បច្ចេកទេសត្រឹមត្រូវឡើយ សូម្បីតែរូបរាងសុទ្ធ តែកែច្នៃស្ទើរតែទាំងអស់ទៅហើយ។ ម្ចាស់រថយន្ត ក៏ត្រូវឃាត់ខ្លួន រីឯរថយន្តត្រូវរឹបអូស ទុកមួយរយៈរង់ចាំការដោះស្រាយ និងយកទៅកន្លែងពិនិត្យ ត្រឹមត្រូវ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង