ចិន៖ លោក  Si Quansheng អាយុ  ៤២ឆ្នាំ   ជាអ្នកបើករថភ្លើងនៅក្នុងខេត្ត  Henan បាននិយាយថា  គាត់ត្រូវបានអ្នកធ្វើដំណើរជាច្រើនខឹងយ៉ាងខ្លាំង ព្រោះតែការពន្យាធ្វើដំណើរ ៨ម៉ោង ដោយសារតែមានភ្លៀវធ្លាក់ដ៏ធំមួយ កាលពីថ្ងៃអាទិត្យ។

width=456

មានកន្លែងបួន  នៅជិតស្ថានីយផ្លូវរថភ្លើង បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែមានភ្លៀវធ្លាក់យ៉ាងខ្លាំង  តំាងពីយប់ថ្ងៃសៅរ៍  រហូតដល់ព្រឹកថ្ងៃអាទិត្យ ដែលធ្វើឱ្យរថភ្លើង១០គ្រឿង ត្រូវពន្យាពេលធ្វើដំណើរ។

width=456

លោក Si បានបន្តទៀតថា   អ្នកដំណើរនៅលើទូររថភ្លើង   បានសុំគាត់ចេញទៅខាងក្រៅដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ   ដោយសារតែមានមនុស្សច្រើនពេក   នៅលើទូររថភ្លើងធ្វើឱ្យពួកគេពិបាកដកដង្ហើម    ទើបពួកគេសំរុកចេញពីរថភ្លើង   និងអ្នកខ្លះទៀតបានវាយបំបែកកញ្ចក់ទ្វារថភ្លើងដើម្បីស្រូបយកខ្យល់ដកដង្ហើម៕

ដោយ៖ វណ្ណៈប្រភព៖ usa.chinadaily