កីឡាការនី ទាំងនេះសុទ្ធតែជាកីឡាការនី ដែលបានល្បីឈ្មោះ ដោយសារតែវិស័យភាពយន្ត ។មានកីឡាការនីខ្លះ គេមិនបានដឹងថានាង ជាអ្នកលេងកីឡានោះទេ ទាល់តែក្នុងសំភាសន៍អ្វីមួយទើបគេដឹងថា ពួកនាងជាកីឡាការនី ។ ដើម្បីផ្លាស់ប្តូរបរិយាកាស ពួកនាងក៏បាន ឈានជើងចូលវិស័យសិល្បះ ហើយទទួលបានលទ្ធផលដ៏ល្អគាប់ចិត្ត ។
-Gina Carano គឺជាកីឡាការនីជំនាញផ្នែក បោកចំបាប់និងក្បាច់គុណ ត្រូវបានគេអញ្ជើញចូលរួមសំដែង នៅក្នុងភាពយន្តខ្នាតធំ Fast Furious 6 ។
-Esther Williams ជាកីឡាការនីហែលទឹក ដែលទទួលបានមេដាយមាស ៣ មុនពេលឈានជើងចូលសិល្បៈ អោយក្រុមហ៊ុន MGM ដើរជាតួរឯក Million Dollar Mermaid និង Neptune's Daughter ។
-Gabrielle Reece ជាកីឡាការនី បាល់ទះឆ្នេរខ្សាច់ ដែលមានឈ្មោះល្បីគួរសមដែរ ក្នុងពិភពកីឡាហើយក៏ធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលផងដែរ នៅពេលដែលនាង ហក់ចូលពិភពសិល្បៈ តាមរឿងភាគ Cloud 9 ដែលទាក់ទងនឹង កីឡាបាល់ទះខ្សាច់ដូចគ្នា ។

-Anna Kournikova គឺជាកីឡាការនី វាយកូនបាល់ សញ្ជាត្តិរុស្សី តែនាងមិនសូវជោគជ័យ ក្នុងកីឡាប៉ុន្មានទេ ដោយសារតែបញ្ហាមួយចំនួន និង របួស ទើបនាងសំរេចចិត្តចូលក្នុងពិភពសិល្បៈ ។ ក្នុងតួរដំបូងទាំងអស់ នាងចូលសំដែងជាមួយតារាចំរៀង Enrique Iglesias និងក្នុងភាពយន្ត I,Me,Myself ។
-Danica Patrick កីឡាការនីប្រណាំងរថយន្ត របស់ក្រុមហ៊ុន NASCAR ដែលល្បីឈ្មោះ បន្ទាប់ពីចេញឡាន Indy ។ នាងក៏ជាអ្នកប្រណាំងឡានយ៉ាងជំនាញមួយដែលក្នុង ខ្សែរភាពយន្តភាគសើបអង្កេតដ៏ល្បីគឺ CSI New York ។
-Chris Evert កីឡាការនី វាយកូនបាល់ វ័យចំណាស់ ដែលសាកល្បងចូលវិស័យសិល្បៈ តាមមិត្តភក្តិរបស់នាងគឺ Elizabeth Shue ដែលជាតារាសំដែង ។ នាងក៏បានដើរតួរមួយក្នុងរឿង Crime SceneInvestigation ។
-Jennifer Barretta កីឡាការនីស្នុកគ័រ ដែលមិនសូវមានឈ្មោះល្បីប៉ុន្មានទេ តែបានមានមុខល្បីដោយសារបានដើរជាតួរឯកស្រី ក្នុងរឿង 9 Ball ។
-Raye Hollitt កីឡាការនីផ្នែក កាយវប្បកម្ម ដែលមានឈ្មោះបោះសំលេងយ៉ាងខ្លាំង ក្នុងទស្សវត្ស ៨០ពេលដែលនាងទទួលពានរង្វាន់លេខ ១ ផ្នែកកាយវប្បកម្ម មុនពេលសាកល្បងចូលក្នុងវិស័យភាពយន្តក្នុងរឿងដំបូង Skin Deep ចំណែករឿងទី ២ គឺ Baywatch ដែលទទួលបានការគាំទ្រជាខ្លាំង ៕

ដោយ ៖ លីលីប្រភព ៖ k14