ប្រសិនបើ David Beckham កំពុងមានវត្តមាននៅក្រុង London អំឡុងពេលនេះ នោះប្រាកដណាស់ថា គាត់ និងគ្រួសារនឹងត្រូវភ្ញាក់ផ្អើលខ្លាំងមិនខាន នៅពេលបានឃើញមនុស្សមួយក្រុម មានមុខមាត់ និងរូបរាងដូចបេះបិទទៅនឹងសមាជិកគ្រួសាររបស់គាត់។
មនុស្ស ៥នាក់ ដែលមានមុខមាត់ និងរូបរាង ដូចទៅនឹងសមាជិកនិមួយៗ ក្នុងគ្រួសាររបស់ David Beckham
តាមពិត នេះគ្រាន់តែជាគំនិតច្នៃប្រឌិតបែបកំប្លែងមួយ ត្រូវបានធ្វើឡើងដោយកាសែតលំដាប់កំពូលមួយនៅប្រទេសអង់គ្លេស គឺកាសែត The Sun ។ តាមរយៈគំនិតនេះ The Sun ត្រូវចំណាយប្រាក់យ៉ាងច្រើន ដើម្បីជួលមនុស្ស ៥នាក់ ដែលមានមុខមាត់ និងរូបរាង ដូចទៅនឹងសមាជិកនិមួយៗ ក្នុងគ្រួសាររបស់ David Beckham ។
គ្រួសារ David Beckham ក្លែងក្លាយ
ដោយមានមុខមាត់ដូច រួមនិងការបង្ហាញខ្លួនដោយភាពថ្លៃថ្នូរ គ្រួសារ David Beckham ក្លែងក្លាយនេះ “បោកប្រាស់” បាននូវក្រសែភ្នែករបស់មនុស្សជាច្រើន ក្នុងនោះភាគច្រើន គឺបណ្ដាជនដែលមិនធ្លាប់មានឱកាសបានជួបមុខគ្រួសារដ៏ល្បីនេះ។ ថ្វីបើមានមនុស្សជាច្រើន បានដឹងការពិតតាំងតែពីបានប្រទះឃើញដំបូង ប៉ុន្ដែក៏នៅចំពោះស្ថានភាពដ៏សប្បាយរីករាយ ពួកគេក៏នៅតែរត់ចូលមកសុំហត្ថលេខារបស់ David Beckham និង Victoria ក្លែងក្លាយនេះ។
Victoria Beckham ក្លែងក្លាយ
អ្នកគាំទ្រ ថតរូបជាមួយ David Beckham
ប្រភពព័ត៌មានឱ្យដឹងថា អ្នកដែលបានដើរតួជា David Beckham ក្នុង “ល្បែង” របស់ The Sun នេះ មានឈ្មោះថា Andy Harmer អាយុ ៣៤ឆ្នាំ។ គាត់ទទួលបានប្រាក់ ៨០០ផោន (ប្រហែលជាង ១,៣០០ដុល្លារ) សម្រាប់ការធ្វើខ្លួនជាអតីតកំពូលកីឡាករ រូបនេះ។ នេះក៏ជាចំនួនទឹកប្រាក់ដែល The Sun បានផ្ដល់ជូន Camilla Shadbolt អាយុ ៣២ឆ្នាំ ដើរតួជា Victoria Beckham ។ ចំណែក កូនៗរបស់ Beckham គឺ Evan Taw អាយុ ១១ឆ្នាំ សម្ដែងជា Romeo Beckham (ទទួលបាន ៧០០ផោន ប្រហែលជាង ១,១០០ ដុល្លារ) ។ Cole Lane ១៣ឆ្នាំ ដើរតួជា Brooklyn Beckham និងកុមារី Sienna Gibbs-Cook អាយុ ២ឆ្នាំ សម្ដែងជា Harper Beckham អ្នកទាំងពីរទទួលបានប្រាក់ ៦០០ផោន (ជិត ១,០០០ ដុល្លារ) ៕
នេះទើបជាគ្រួសារ Beckham ពិតៗ
ដោយ ៖ តារា ប្រភព ៖ K14