ចិន៖ ទារកតូច ដែលមានវ័យទើបតែ ៨ខែ​ ត្រូវបានពូរបស់គេ  បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់  ខណៈដែលម្ដាយរបស់គេ បានយកកន្ដ្រៃចាក់  ដល់ទៅចំនួន ៩០កន្រ្ដៃ ហើយភាគច្រើនគឺ បានចាក់ចូលទៅលើផ្ទៃមុខ និងក្បាល។ នេះបើតាមការអោយដឹង ពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះ។

width=453

ប្រភពខាងលើ បានបន្ដថា រឿងរ៉ាវនេះបានកើតឡើងក្នុងតំបន់​ Xuzhou ខេត្ដ Jiangsu ភាគខាងកើត នៃប្រទេសចិន។  ទោះបីយ៉ាងណាក៏ដោយ  ម្ដាយដែលគេមិនបានបញ្ចេញឈ្មោះនោះ បានសារភាពថា នាងពិតជាបានចាក់កូនតូចរបស់នាងមែន  គឺដោយសារតែកូនតូចនោះ បានខាំដោះរបស់នាង នៅពែលដែលនាង បានអោយរូបគេបៅ។

width=453

width=453

បើតាមសម្ដី ពីអ្នកជិតខាង បានបញ្ចាក់ថា ម្ដាយរបស់ទារកនេះ ទំនងជាមនុស្ស មានជម្ងឺផ្លូវចិត្ដដូច្នេះ ទារកគួរអោយកំសត់នេះ ភាគច្រើន គឺត្រូវបានពូរបស់គេ ចំនួនពីរនាក់ ជាអ្នកមើលថែរក្សា៕

ដោយ៖ នារីប្រភព៖ dailymia