ជូត
រាសីថៃ្ងនេះល្អជាបង្គូរ ការរកស៊ីមានភាពល្អប្រសើរចំនែកឯលាភជ័យ
ដែលទទួលបានក្នុងថៃ្ងនេះក៏ល្អប្រសើរផងដែរ។ ទោះបីជាថៃ្ងនេះមានលាភ ចូរអ្នកប្រយ័ត្នប្រយែងពីមនុស្សដែលចាំធើ្វបាបលោកអ្នកផងដែ។
ឆ្លូវ
រាសីថៃ្ងនេះស្រុតចុះ ថៃ្ងនេះលោកមិនគូរធើ្វដំនើរទៅផ្លូវឆ្ងាយពេកនោះទេព្រោះ
វាអាចបណ្តាលអោយមានគ្រោះថា្នក់ជាយថាហេតុ។ ថ្ងៃនេះលោកអ្នកមិនត្រូវបណ្តាក់ទុនចងការប្រាក់នោះឡើយ ក្រែង ល
សាច់មិនបានស៊ីយកឆ្អឹងព្យូរក។
បញ្ហាស្នេហាវិញ ជូបតែរើៀងសោកសៅ និងអាចឈានទៅរកការឈ្លោះប្រកែកគ្នា។
ខាល
រាសីថៃ្ងនេះល្អជាមធ្យម មុខរបររកស៊ីមានសភាពល្អ។ ចំនែកឯលុយកាក់មិនសូវទទួល
បានច្រើនពេកនោះទេ។ ចំពោះបញ្ហាស្នេហាវិញមានភាពសិទ្ធស្នាល។
ថោះ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ជោគជាតារើៀងលុយកាក់ និងលាភសការៈទទួលបានច្រើន ចំនែក ឯសេចកី្តប្រាថ្នាដែលធ្លាប់ប៉នប៉ងពីមុននិងសំរេចក្នុងថៃ្ងនេះ។
រើៀងស្នេហាមានសភាព ផ្អែមល្អែមជាងសព្វមួយដង។
រោង
រាសីថៃ្ងនេះល្អជាបង្គួរមុខរបររកស៊ីជួបប្រទះទៅនឹងរើៀងល្អៗដែលលោកអ្នកនឹកស្មានមិនដល់។ ថៃ្ងនេះនឹងមានមនុស្សចំាជួយទំនុកបំរុង ចេញមុខដោះស្រាយរាលបញ្ហាទំាងអស់។ ប៉ុន្តែលោកអ្នកត្រូវចេះប្រយ័ត្នពាក្យសំដីខ្លូនឯងផងដែរ។
ម្សាញ់
រាសីថៃ្ងនេះល្អជាមធ្យម ថៃ្ងនេះបើលោកអ្នកប្រកបជាមន្ត្រីរាជការនិងទទួលបានលាភសការៈតែបន្ថិចបន្តូចតែប៉ុណ្ណោះ ចំនែកដែលដែលប្រកបជាអាជីវករវិញ និងទទួលចំនួលតែបន្ថចបន្តួចផងដែរ។
ថៃ្ងនេះចូលចងចំាថា លាភនិងទទួលបានពីមនុស្សស្រី។
មមី
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះលោកអ្នកមិនត្រូវបោះសំដី កោងកាចទៅកាន់មនុស្សដែលនៅជុំវិញលោកអ្នកឡើយព្រោះវា
អាចអោយមានបញ្ហា និង ចំរូងចំរាស់ ឈានទៅដល់បាត់បង់ទ្រព្យសម្បត្តិផងដែរ។
ចំនែកបញ្ហាស្នេហាវិញ ត្រូវចេះអត់អោនអោយគ្នាទៅវិញទៅមក។
មមែ
រាសីថ្ងៃនេះល្អស្រុតចុះយ៉ាងខ្លំាង ការប្រកបរបររកស៊ី មានភាពរកំារកូសជាមួយនឹងអ្នករកស៊ីដែលមានមុខរបរដូចគ្នា។
ចំនែកឯរើៀងស្នេហាវិញជូបភាពស្មុកស្មាញ និងការលំបាកច្រើន។
វក
រាសីថៃ្ងនេះល្អជាមធ្យម ការប្រកបរបររកស៊ីមានភាពមិនប្រក្រតី ចំនែកឯរើៀងការងារក្នុងាស្ថាប័នវិញក៏មិនមានលាភសការៈទទួលបានច្រើនពេកហូសហេតុនោះទេ។
ថៃ្ងនេះលោកអ្នកត្រូវបញ្ចេញសកម្មភាពអោយសកម្មក្នុងការចាប់យកលាភដែលមកដល់លោកអ្នកនោះ។
រកា
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការប្រកបរបររកស៊ីមានភាពល្អប្រសើរមានការកើនចំនូលខ្ពស់។ ចំនែកឯការងារវិញនិងទទួលបានចំនូលយ៉ាងច្រើនក្នុងការបណ្តាក់ទុនផងដែរ។
ចំនែកឯរើៀងស្នេហាវិញទទួលបានភាពជោគជ័យលើដៃគូ និងសំរេចដូចបំនង។
ចរ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង ចំពោះអ្នកជាមន្រ្តីរាជការត្រូវចេះប្រយ័ត្នខ្លូន ក្រែងល
មានអ្នកចំា ធើ្វទុក្ខទោសរហូតបាត់បង់ឋានៈ និងមុខមាត់។ចំនែកឯ ការរកស៊ីវិញ ជូបតែការលំបាកនិងមានមនុស្សចំាតែធើ្វបាបផងដែរ។
ដូច្នេះថៃ្ងនេះគូរតែប្រុងប្រយ័ត្នរាល់ពាក្យសំដី និង ចេះអត់អោនផងដែរ។
កុរ
រាសីថៃ្ងនេះល្អជាមធ្យម ជោគជាតីរាសីមានត្រឹមតែបន្ថិចបន្តួចក្នុងការចាប់យក
លាភសការៈ តែប៉ុណ្ណោះ។ចំនែកឯរើៀងស្នេហាវិញមានភាពសិទ្ធស្នាល តែត្រូវចេះអត់អោនអោយគ្នាផងដែរមិនត្រូវប្រើពាក្យធំតូចឡើយ។