ការពិសោធថ្មីៗនេះ បានបង្ហាញថា “វិញ្ញាណទី៦” ដែលគេមានជំនឿថា អាចមើលឃើញអនាគតកាល ឬដឹងដោយអារម្មណ៍ថា នឹងមានបញ្ហាអ្វីកើតកើតនៅពេលខាងមុខ នោះគឺគ្រាន់តែជាវិធីដំណើរ ការរបស់ខួរក្បាល ចំណែកគ្រូទាយដែលដឹងពីអនាគត ក៏គ្រាន់តែជាការស្រមៃ និងវិភាគ ព័ត៌មានបានល្អតែប៉ុណ្ណោះ។

រូបភាព ៖ examiner
យើងតែងតែបានដឹងអំពីវិជ្ជាទស្សន៍ទាយដោយប្រើវិញ្ញាណ ឬហៅថា “វិញ្ញាណទី៦” ដែលជា និយមន័យមួយស្ដីអំពីការទទួលព័ត៌មានរបស់មនុស្សម្នាក់ តាមរយៈផ្លូវអារម្មណ៍ ដែលមានមានភាព អស្ចារ្យជាង ធៀបនឹងវិញ្ញាណទាំង ៥ របស់មនុស្ស។ អ្នកដែលចេះប្រើ “វិញ្ញាណទី ៦” ត្រូវបាន មនុស្សមួយចំនួន ជឿថា អាចដឹងអំពីហេតុការណ៍ដែលនឹងកើតឡើង នៅពេលអនាគត។ ប៉ុន្ដែ សមត្ថភាពនេះ នៅតែជាអាថ៌កំបាំងនៅឡើយ។ ការពិសោធមួយថ្មីៗនេះ របស់ក្រុមអ្នកវិទ្យាសាស្ដ្រ អូស្ដ្រាលី បានបង្ហាញឱ្យដឹងថា ការស្រមៃឃើញ ឬទទួលអារម្មណ៍ដឹងអំពីរឿងរ៉ាវដែលនឹងកើតឡើង គឺជាវិធីប្រតិបត្តិរបស់ខួរក្បាល។ តាមរយៈនេះ អារម្មណ៍របស់មនុស្ស អាចដឹងបាននូវព័ត៌មានលេចធ្លោដ៏តិចតួច ដោយវិញ្ញាណទាំង ៥ (ចក្ខុវិញ្ញាណ ឃានវិញ្ញាណ សោតាវិញ្ញាណ ជីវ្ហាវិញ្ញាណ និងកាយវិញ្ញាណ)។ បណ្ដាព័ត៌មានលេចធ្លោផ្សេងៗ ត្រូវបានខួរក្បាលរក្សាទុក ហើយត្រៀមជាស្រេចក្នុងការបញ្ចេញព័ត៌មានលេចធ្លោទាំងនោះ ដើម្បីប្រើប្រាស់នៅពេលចាំបាច់។ប៉ុន្ដែ នៅចំពោះបញ្ហាមួយចំនួន ខួរក្បាលរបស់មនុស្ស មិនអាចមានវិធីដើម្បីវិភាគព័ត៌មាន បានភ្លាមនោះទេ ដូច្នេះ ខួរក្បាលក៏បានបង្កើតចេញនូវអារម្មណ៍ស្រមើស្រមៃមួយ ដែលគេមិនអាច បកស្រាយបានទាំងស្រុង។ក្នុងការពិសោធមួយ ក្រុមអ្នកវិទ្យាសាស្ដ្រ បានអញ្ជើញអ្នកស្ម័គ្រចិត្តមួយចំនួន ចូលរួមតាមដានមើល រូបភាពពីរសន្លឹក មានពណ៌ផ្សេងគ្នា ដែលពណ៌នាអំពីស្ដ្រីម្នាក់។ នៅក្នុងការបង្ហាញខ្លួនមួយ លើកៗ រូបភាពនៃស្ដ្រីម្នាក់នោះ មានម៉ូដសក់ គ្រឿងអលង្ការ និងការផាត់មុខជាដើម ក៏ត្រូវបានគេធ្វើឱ្យមានលក្ខណៈ ផ្សេងៗពីគ្នា។ រូបភាពនិមួយៗបង្ហាញខ្លួន ក្នុងរយៈពេល ១,៥ វិនាទី។ក្រោយពីបានមើលទៅលើរូបភាពទាំងពីនេះ អ្នកស្ម័គ្រចិត្តនឹងត្រូវបានសួរអំពីការផ្លាស់ប្ដូរដែលបានបង្ហាញខ្លួនក្នុងរូបភាព និងត្រូវបានស្នើឱ្យធ្វើការជ្រើសរើសពាក្យដែលមាននៅក្នុងបញ្ជី រួមមាន ពាក្យ ៖ ក្រវិល ខ្សែ.ក វ៉ែនតា មួក ក្រែមលាបបបូរមាត់ ខោអាវ ម៉ូដសក់។ល។លទ្ធផលបានបង្ហាញថា អ្នកស្ម័គ្រចិត្ត អាចទទួលអារម្មណ៍ដឹងនូវការផ្លាស់ប្ដូរ ខណៈដែលពួកគេមិនអាចកំណត់បានច្បាស់នូវអ្វីដែលបានផ្លាស់ប្ដូរ ពោលគឺ អ្នកទាំងនេះ អាច “មានអារម្មណ៍ដឹង” ឬ “ស្រមៃឃើញ” នូវការប្ដូរផ្លាស់ដែលបានកើតឡើង ដោយមិនអាចអធិប្បាយច្បាស់លាស់អំពីវា។បណ្ឌិត Howe មកពីសកលវិទ្យាល័យ Melbourne ឱ្យដឹងថា ៖ “ការពិតមួយ គឺថា មនុស្សខ្លះអាចទទួលអារម្មណ៍ ស្រមៃឃើញនូវប្រការអ្វីមួយដែលពួកគេមិនចាំបាច់ពឹងលើវិញ្ញាណទាំង ៥ ដូចជាការមើល ស្ដាប់ ហិតក្លិន លិទ្ធ និងប៉ះពាល់ ដើម្បីដឹង។ សមត្ថភាពនេះ ត្រូវបានគេហៅថា វិញ្ញាណទី ៦ (ESP) ”។បណ្ឌិត Howe យល់ថា ការយល់ឃើញ គឺមិនចេះឈប់ដំណើរការនោះទេ វាតែងតែសន្សំទុក នូវព័ត៌មាន បទពិសោធ និងការចងចាំ ហើយវាជាឃ្លាំងដ៏ធំ ដើម្បីបង្កើតបានជាការស្រមៃ។ ដូច្នេះ អារម្មណ៍ស្រមៃ គឺតែងបង្ហាញខ្លួននៅក្នុងខួរក្បាលដែលមានព័ត៌មានគ្រប់គ្រាន់ រួមនឹងការវិភាគប្រកបដោយភាពឡូហ្សិច ដើម្បីផ្ដល់នូវគន្លឹះនៃបញ្ហាតែប៉ុណ្ណោះ។ការពិសោធនេះ ត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី PLoS ONE ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
មានបញ្ហាពេលកំពុងបើកបរ ត្រូវដោះស្រាយ បែបណា?
អ្នកជោគជ័យក្នុងលោក តែងមានចំណុចរួម ៨ប្រការ
តំណាងរាស្ដ្រអាមេរិក ជាងពាក់កណ្ដាល គឺជាសេដ្ឋី
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ theguardian