លោក Francois Hollande បេក្ខជនប្រធានាធិបតិមកពីគណបក្សសង្គមនិយមបារាំង ទទួលបានសម្លេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២២ កន្លងទៅ នឹងត្រូវឈានចូលដល់ជុំប្រកួតផ្ទាល់ជាមួយប្រធានាធិបតិកំពុងកាន់អំណាច Nicolas Sarkozy ។

/

លោក Francois Hollande  ទទួលបាន ២៧,៩% ក្នុងចំណោមសម្លេងឆ្នោត ៧៥%ខណៈដែលលោកប្រធានាធិបតិ Nicolas Sarkozy ទទួលបាន ២៦,៧% ។

ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ជាមួយនឹងសន្លឹកឆ្នោតចំនួន ៧៥% ដែលត្រូវបានពិនិត្យ លទ្ធផលបានបង្ហាញថា លោក Francois Hollande  ទទួលបាន ២៧,៩%ខណៈដែលលោកប្រធានាធិបតិ Nicolas Sarkozy ទទួលបាន ២៦,៧% ។ លោក Francois Hollande និង លោក Nicolas Sarkozy នឹងឈានដល់ជុំទីពីរនៃការបោះឆ្នោតនៅថ្ងៃទី ៦ខែឧសភាខាងមុខ។ 

លោកស្រី Marine Le Pen បេក្ខភាពរបស់គណបក្ស​រណសិរ្សជាតិឈរលំដាប់លេខ ៣ដោយទទួលបានសន្លឹកឆ្នោត ១៩,២%។ ចំណែកលំដាប់ទី ៤ បានទៅលើលោក Jean-Luc Melenchon បេក្ខភាពមកពីគណបក្ស​​រណសិរ្ស​ឆ្វេង​និយម ដោយទទួលបានសន្លឹកឆ្នោត ១០,៨%៕

ដោយ​ ៖ សូរីយ៉ាប្រភព ៖ VE