ជាមួយនឹងកុមារមួយចំនួននៅក្បែរវាលសំរាម Dandora នៅ Kenya អាហារសំណល់នៅទីនេះគឺជាចំណីតែមួយគត់របស់ពួកគេ ដូច្នេះ សាលាមិនមានមូលហេតុអ្វីដើម្បីដាក់ទោស នៅពេលពួកគេគេចសាលាដើម្បីចេញទៅវាលសំរាមនោះឡើយ។

 width=462

ប្រមាណជា ៥គម ពីរដ្ឋធានី Nairobi វាលសំរាម Dandora គឺជាកន្លែងរកទទួលទានរបស់ប្រជាជនជាច្រើននៅ Kenya។ Dandora ​គឺជាវាលសំរាមមួយក្នុងចំណោមវាលសំរាមធំបំផុតនៅទ្វីបអាហ្វ្រិក។ ជារៀងរាល់ថ្ងៃ មនុស្សរាប់ពាន់នាក់បានមកកាន់ទីនេះដើម្បីរើសសំរាម​ ពួកគេត្រូវចំណាយពេលប្រមាណជា ៣ម៉ោង ទើបអាចរកបានប្រហែល ២.០០០រៀល។

width=465

លោហធាតុ កៅស៊ូ ជ័រ គ្រឿងអេឡិចត្រូនិច ជាដើម គឺជារបស់ដែលត្រូវបានអ្នករើសសំរាមនៅទីនេះស្វែងរកជាងគេ។ យោងតាមច្បាប់បរិស្ថានអន្ដរជាតិ វាលសំរាមនេះត្រូវបានបិទទ្វារកាលពី១៥ឆ្នាំមុន។ គណកម្មការទីក្រុង Nairobi ​បានអោយដឹងថា ពួកគេកំពុងមានគម្រោងនឹងរើកន្លែងចាក់សំរាមនេះទៅកាន់ទីតាំងផ្សេង។

width=465

បច្ចុប្បន្ន គេបានដឹងថា មានមនុស្សប្រមាណជា ៦.០០០នាក់កំពុងធ្វើការអោយក្រុមហ៊ុនកែច្នៃសំរាមនៅទីនេះ។ ពួកគេ មមាញឹកជាមួយនឹងសំរាមនៅលើតំបន់ដែលមានទំហំ ១២ហិចតា និងមានក្លិនស្អុយស្ទើរដកដង្ហើមមិនរួច។ ប្រសិនមានសំណាង​ អ្នករើសសំរាមនៅទីនេះ អាចរកប្រាក់បានប្រហែល ២,៥០ដុល្លារ(១ម៉ឺនរៀល)ក្នុងមួយថ្ងៃ។

width=463

Julius Macharia មានឈ្មោះហៅក្រៅថា កូនខ្លា គឺជាអ្នកយាមទ្វារម្នាក់ក្នុងចំណោមអ្នកយាមទ្វារនៅវាលសំរាម Dandora។ រថយន្ដដឹកទំនិញនឹងត្រូវបង់ប្រាក់អោយក្រុមរបស់ Macharia ដើម្បីបានយកសំរាមមកចាក់ចោលទីនេះ។ បើទោះជាអាជ្ញាធរ Nairobi បានប្រកាសថា វាលសំរាមនេះបានហួសចំណុះចាប់ពីឆ្នាំ ២០០១ ប៉ុន្ដែជារៀងរាល់ថ្ងៃ នៅតែមានសំរាមប្រមាណជា ២.០០០តោន ត្រូវបានគេយកមកចាក់នៅទីនេះ។

width=462

បុរសឈ្មោះ Julius Macharia ​នេះ មានការព្រួយបារម្ភខ្លាំងណាស់ចំពោះជីវភាពរស់នៅរបស់ប្រជាជនដែលអាស្រ័យលើវាលសំរាម Dandora ប្រសិនរដ្ឋាភិបាលបិទទ្វារវាលសំរាមនេះ។លោកនិយាយថា ៖ ប្រសិនពួកគេរើវាលសំរាមនេះទៅ យើងខ្ញុំនឹងមិនមាននៅសល់អ្វីទៀតនោះទេ។

width=463

ការពិសោធមួយកាលពីឆ្នាំ ២០០៧ របស់ទីភ្នាក់ងារបរិស្ថាននៃអង្គការសហប្រជាជាតិ បានអោយដឹងថា វាលសំរាមនៅទីនេះមានផ្ទុកសារធាតុសំណច្រើន ដែលអាចធ្វើអោយមនុស្សស្លាប់បាន។ 

width=462

ជួនកាលគេឃើញមានរថយន្ដដឹកអាហារសំណល់មកចាក់ចោលនៅវាលសំរាម Dandora។ពេលរថយន្ដនេះមកដល់ភ្លាម ក៏មានមនុស្សជាច្រើននាំគ្នាមកប្រមូលយកទៅធ្វើជាអាហារប្រចាំថ្ងៃ។

width=462

បុរសដែលមានកម្លាំងនឹងអាចដណ្ដើមអាហារសំណល់នេះបានច្រើន ខណៈដែលមានមនុស្សជាច្រើនទៀត រង់ចាំមិត្តភ័ក្ដរបស់ខ្លួនបោះពីលើរថយន្ដនោះមកអោយខ្លួន។

width=467

បុរសម្នាក់រកឃើញទឹកដោះគោជូខូចគុណភាពមួយកំប៉ុង គាត់ក៏បានហូបវាភ្លាម។

width=455

ការចេញទៅវាលសំរាម គឺជាការងារប្រចាំថ្ងៃរបស់កុមារចំនួន ១/៤ ក្នុងចំណោមសិស្សសាលាចំនួន ៨៥០នាក់នៅសាលា St John ក្បែរ Dandora។

width=469

Rahab Ruguru ​អាយុ ៤២ឆ្នាំ គឺជាស្ដ្រីម្នាក់ដែលមានកូនចំនួន ៦នាក់។ នាងត្រូវចេញទៅរើសសំរាមនៅវាល Dandora ដើម្បីរកប្រាក់មកទិញអាហារ បង់ថ្លៃសាលា និងទិញសៀវភៅអោយកូនរៀន។ Rahab Ruguru ប្រាប់ថា ប្រសិនវាលសំរាមនេះត្រូវគេរើទៅឆ្ងាយ នាងក៏ចាកចេញពីទីនេះ ព្រោះថា វាលសំរាមមួយនេះគឺជាកន្លែងតែមួយគត់សម្រាប់គ្រួសារនាងរស់នៅ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing