កូរ៉េ៖ My Girl ក្រុមតារាចម្រៀងស្រីនៅទឹកដីកូរ៉េខាងត្បូង ត្រូវបានអ្នកគាំទ្រចាត់ទុកថាជា តារាចម្រៀងដែលមានដងខ្លួន សមសួនគ្រប់ៗគ្នា ជាពិសេសក្នុងការសម្តែងស្លៀកឈុតសិស្សសាលាពណ៌ក្រហម។

បន្ទាប់ពីបាត់មុខអស់មួយរយៈ My Girl នឹងត្រឡប់មកវិញជាមួយនឹង ស្ទីលថ្មីដ៏គួរឲ្យចាប់អារម្មណ៍ នៅចុងខែមីនា ខាងមុខនេះ ហើយពេលនេះពួកគេ កំពុងត្រៀមអាល់ប៊ុម ចម្រៀងថ្មីស្វាគមន៍អ្នកគាំទ្រផងដែរ។

ព័ត៌មានផ្លូវការកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ លើកឡើងថា ក្រុមតារាចម្រៀងស្រីដ៏ស្រស់ស្អាត My Girl នឹងចេញអាល់ប៊ុមជាពិសេសនារដូវក្តៅ សម្រាប់បម្រើអារម្មណ៍អ្នកគាំទ្ររបស់ខ្លួនដែលកាល ពីឆ្នាំមុនត្រឹមរយៈពេល តែប៉ុន្មាននាទី សំបុត្រចូលទស្សនា ការប្រគំតន្ត្រីដែលមាន My Girl សម្តែងលក់ដាច់ស្ទើរគ្មានសល់៕width=2000

width=740

width=739

width=739

width=741

width=741

width=744

width=742

width=739

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង