ស្ទើរតែមិនគួរអោយជឿ ៖មានភាពភ័យខ្លាចក្នុងការតាំងចិត្តថាធ្វើអោយបាន និងខានតែបានពិតមែនឬ តែគូស្នេហ៍វ័យចំណាស់មួយគូនេះ ពិតជាអាចធ្វើបាន ។ លោកតា Jose Manue Riella វ័យ ១០៣ ឆ្នាំ និងលោកយាយ Martina Lopez វ័យ ៩៩ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងប្រ?ទេស Paraguay ជាលទ្ធផលបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគ្នា ក្រោយពីបានរស់នៅជាមួយនឹងគ្នា ក្នុងរយៈពេលជាង ៨០ ឆ្នាំមកនេះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានប្លែកបរទេស Msn ។

គួរបញ្ជាក់ផងដែរថា កម្មវិធីរៀបមង្គលការរបស់គូស្នេហ៍វ័យចំណាស់មួយគូនេះ ត្រូវបានធ្វើឡើងនៅឯសួនច្បារក្រោយផ្ទះរបស់ពួកគាត់ ដោយនៅក្នុងនោះ មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពីសំណាក់ចៅៗរបស់ពួកគាត់ មានសមាជិកគ្នាដល់ទៅ ៥០ នាក់ ចៅទួត៣៥ នាក់ និង ចៅលួត ២០ នាក់ផ្សេងទៀត ( * ចៅលួត កូនរបស់ចៅទួត វចនានុក្រម សម្តេចសង្ឃ ជួន ណាត ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា គូស្នេហ៍វ័យចំណាស់មួយគូនេះ តាមពិតទៅធ្លាប់បានរៀបមង្គលការជាមួយនឹងគ្នារួចម្តងមកហើយ កាលពី ៣១ ឆ្នាំមុន តាមបែបសម័យ ដោយឡែក នាពេលនេះ វាគឺជាកម្មវិធីរៀបអាពាហ៍ពិពាហ៍ តាមបែបបុរាណ ដែលជាទំនៀមទំម្លាប់របស់ប្រទេស ដែលមិនអាចរំលងបាន៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រូបភាព រន្ធត់ ក្មេងប្រុសរួចផុតពីសេចក្តីស្លាប់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយ- វីដេអូ គ្រោះថ្នាក់ធម្មជាតិរន្ធត់ហួស រន្ទះបាញ់ស្រស់ៗ នៅនឹងមុខ- វីដេអូ រន្ធត់ហួស ក្មេងតូច បាញ់សម្លាប់បុរសម្នាក់ ស្លាប់នៅនឹងកន្លែង ដោយអចេតនា- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ- ជាប់គាំង នឹងស្ពាន កំពស់ដល់ទៅជិត ៧ ម៉ែត្រ មានរយៈពេលដល់ទៅ ២០ នាទី
ប្រែសម្រួល ៖ សំណាងប្រភព ៖ Msn