ភ្ញៀវទេសចរណ៏​ជាច្រើន​នាក់​  បាន​​ទៅចូល​រួម​ក្នុងពិធី​​ «​ប្រឡូក​ភក់​ប័រ​យ៉ុង​»  ​ នៅឆ្នេរ​សមុទ្រ​ឆ្ងាយ​ពី​ក្រុង​សេអ៊ូល​​​  ទៅ​ភាគ​ខាងលិច​ឆៀង​​ខាង​ត្បូង​ប្រហែល​ជាង  200 គីឡូ​ម៉ែត្រ កាល​ពី​ថ្ងៃទី ​១៤​ កក្ក​ដា​  ។​ នោះ​​ជាពិធី​ប្រពៃ​ណី​ដ៏​សប្បាយ​​រីក​រាយ​ប្រចាំ​ឆ្នាំ​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​​ទាំងក្នុង​ និង​ក្រៅប្រទេស​មិនតិច​ជាង​ពី​​​ ២ ទៅ​ ៣​ លាន​នាក់​​ទេ​ ក្នុងមួ​យឆ្នាំ​ ។

width=484

អ្នកចូលរួម​ក្នុងពិធី​​​  ក្រៅពី​បា​ន​ប្រឡូក​នឹង​ភក់​ពណ៌​​ប្រផេះ​សាច់​ម៉ដ្ឋ​​​មានគុណ​ប្រយោជន៍​​  ទ្រទ្រង់​ស្បែក​​ ​​ថែម​ទាំង​បានសប្បាយ​រីករាយ​ក្នុង​ពិធី​​ផ្សេង​ៗ​ទៀត​ ដូចជា​ការ​លេង​បោក​ចម្បាប់ ​និង​រំអិល​លើ​ភក់​ជាដើម រីឯសម្រាប់​អ្នក​ចូលចិត្ត​សម្រាក​លំហែ​កាយ​​អាច​ទទួល​ការ​ម៉ាស្សា​ក្នុង​ភក់​បាន​​​ផងដែរ។

គួរបញ្ជាក់ផងដែរថា វាត្រូវបានគេប្រារព្ធឡើងក្នុងរយៈពេល ២ ឆ្នាំម្តង ហើយវាគឺជាពិធីមួយដ៏ល្បីរបស់ប្រទេសនេះ ស្របពេលដែលវាត្រូវបានគេធ្វើឡើងក្នុងអំឡុងថ្ងៃទី 14 កក្កដា ដល់ថ្ងៃទី  24 កក្កដា ។  ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ   ទិដ្ឋភាពនៃការប្រលែងលេងភក់យ៉ាងណានោះសូមតាមដានទស្សនាបណ្តារូបភាព ជាបន្តបន្ទាប់ដូចខាងក្រោម ៖

width=486

width=486

width=486

ដោយ ៖ ពិសិដ្ឋប្រភព ៖ amusingplanet