អូស្រ្ដាលី៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា បុរសជនជាតិហូឡង់ បូននាក់ ដែលជាអ្នកទេសចរណ៍ ត្រូវបានសម្រេចចិត្ដ ដេកនៅលើដើមកោងកាង ព្រោះតែសត្វក្រពើដ៏ធំ តាមវាយប្រហារពីក្នុងទឹក។

ប្រភពខាងលើបានបន្ដថា បុរសជនជាតិហូឡង់ទាំងបួននាក់ ដែលដេកលើដើមឈើ ដោយសារក្រពើវាយប្រហារនោះ មិនត្រូវបានគេស្គាល់ និងប្រាប់ឈ្មោះទេ គេគ្រាន់តែដឹងថា បុរស ទាំងនោះ មានវ័យប្រហែលជា ៣០ឆ្នាំដូចគ្នា។

width=456

ជាមួយនឹងការដេក នៅលើដើមឈើ ក្នុងរយៈពេល ២២ម៉ោង ដោយមានមូសខំាយ៉ាងខ្លាំងផងនោះ បុរសទាំងបួននាក់នោះ ក៏ត្រូវបានអាជ្ងាធរអូស្រ្ដាលី ជួយសង្រ្គោះដោយប្រើឧទ្ធម្ភាគចក្រ។ គួរបញ្ចាក់ផងដែរថា រឿងរ៉ាងទាំងអស់នេះ​ ត្រូវបានកើតឡើង ក្នុងដៃសមុទ្រមួយ នៅប៉ែកខាងជើង នៃតំបន់ដាច់ស្រយាលមួយ នៃខេត្ដ Territory ខណៈដែលកូនទូកនេសាទកំសាន្ដរបស់គេខូច នៅលើកូនកោះតូចមួយ។

width=456

ដើមឈើដែលបុរសទាំងបួន ដេកនៅលើកោះ

គួររំលឹកផងដែរថា ប្រទេសអូស្រ្ដាលី មិនត្រឹមតែសម្បូរសត្វ​កង់ហ្គូរូទេ តែប្រទេសមួយនេះ​ ស្ទើរតែជាប់លេខមួយ ក្នុងពិភពលោក ខាងសម្បូរសត្វក្រពើទៅទៀត៕

ដោយ៖ នារីប្រភព៖ newsday