កូរ៉េ ៖ លោកតារបស់តារាចម្រៀង V ដែលជាសមាជិកក្រុម BTS បានទទួលមរណភាព កាលពីថ្ងៃទី ៣១ ខែមិថុនា ឆ្នាំ ២០១៨ ម្សិលមិញនេះ ។ នៅក្នុងនោះផងដែរ លោក V ប្រញាប់ទៅកាន់ស្រុកកំណើតរបស់គាត់នៅឯ Daegu ដើម្បីប្រារព្ធពិធីបុណ្យសព និងចូលរួមរំលែកទុក្ខជាមួយនិងក្រុមគ្រួសារ ។ 

/

តារាចម្រៀងវ័យ ២២ រូបនេះបានធ្វើការចែករំលែកពាក្យពេជន៍ជាអ្នកកាសែតថា គាត់មានការចងចាំល្អៗជាច្រើនជាមួយនិងលោកតារបស់ខ្លួន ជាពិសេសកាលពីកុមារភាពតែម្តង ។ ជាងនេះទៅទៀត V​ ក៏បាននិយាយថា លោកយាយរបស់លោក បានលាចាកលោកកាលពីឆ្នាំ ២០១៦ ។ 

/

សមាជិកក្រុមទាំងអស់របស់ BTS ទាំងអស់ បានឈរនៅជាកម្លាំងចិត្ត ដើម្បីរំលែកទុក្ខធំមួយជាមួយនិងលោក V ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo