ចិន៖ កុមារីម្នាក់ ដែលមានវ័យ ៥ឆ្នាំ ត្រូវបានឪពុកម្ដាយរបស់នាង បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្រ្គោះ ខណៈដែលនាង បានលោតចេញពីអាគារស្នាក់នៅរបស់ខ្លួនកម្ពស់ ៦ជាន់ ដោយប្រើតែឆ័ត្រមួយប៉ុណ្ណោះ។

width=457

ប្រភពពត៌មាន ពីអ្នករស់នៅក្បែរនោះ    បានអោយដឹង ក្មេងស្រីតូចនោះ មិនត្រូវបានគេដឹងឈ្មោះទេ តែគេគ្រាន់ដឹងថា ឪពុកនាងគឺមានឈ្មោះ Tang មានវ័យប្រហែលជា ៣៥ឆ្នាំ ដែលមានមុខរបរជាសន្ដិសុខ។

width=458

តាមការអោយដឹងពីឪពុកម្ដាយ ដែលនៅរងចាំកូនរបស់គេ នៅឯមុខមន្ទីរពេទ្រ បាននិយាយទាំងក្ដុកក្ដួលថា កូនស្រីពួកគេ    បានលោតចេញពីអាគារកម្ពស់   ៦ជាន់ នៅវេលាម៉ោងប្រហែលជា ៥ល្ងាចថ្ងៃម្សិលមិញនេះ ហើយការលោតនេះ គឺកូនស្រីនោះ បានប្រើឆ័ត្រក្នុងការលោតមកជាមួយ។ ពួកគេបន្ថែមថា កូនស្រីរបស់គេ ធ្វើការលោតចេញពីអាគារស្នាក់នោះគឺដោយសារតែ ពូកគេតែងតែទុកនាង អោយនៅក្នុងបន្ទប់តែឯង ហើយបានចាក់សោរពីខាងក្រៅទៀតផង។

width=457ឪពុកម្ដាយរបស់ក្មេងស្រីឈរនៅមុខមន្ទីរពេទ្យ

បច្ចុប្បន្ននេះ ដោយសារតែឪពុកមា្ដយ មានការវល់ ដូច្នេះហើយ គេតែងតែទុកកូនៗរបស់ពួកគេតូចៗអោយនៅតែឯង ដូនេះ អត្រានៃការលោត ឬការស្លាប់របស់កុមារ ដោយយថាហេតុណាមួយ​ បានកើនឡើងគួរអោយកត់សម្គាល់ ពោលគឺគ្រប់ប្រទេស និងជាតិសាសន៍ទាំងអស់តែម្ដង។ ដូច្នេះសូមមាតាបិតាគ្រប់រូបគិតអំពីបញ្ហានេះផង៕

ដោយ៖ នារីប្រភព៖ newsday