ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មីរបស់ ហង្សមាស លោក យក់ ដួងតារា ហាក់កំពុងទទួលបានការលើកស្ទួយ ជាពិសេសពីសំណាក់ផលិតកម្មធំមួយនេះ ដោយគ្រាន់តែបទចម្រៀងកន្រ្ទឹមសោះ តារាប្រុសសង្ហាសំឡេងរដឺនរូបនេះ មានចំនួនដល់ទៅដប់បទម្នាក់ឯង ចំណែកម្លោះសង្ហាកំសត់ស្នេហ៍ រិន សាវ៉េត វិញមួយបទក៏គ្មានដែរ ព្រោះពេលដែលគេថតសំឡេង លោក រិន សាវ៉េត រវល់ទៅសម្ដែងនៅអាមេរិក ទើបគ្មានបទកន្ត្រឹមនឹងគេ ។

វត្តមានក្នុងផលិតកម្មថ្មីលោក យក់ ដួងតារា ដែលជាអតីតតារាចម្រៀងរបស់ Spark ហាក់មានកេរ្តិ៍ឈ្មោះល្បីល្បាញ គួរសមនៅផលិតកម្មចាស់ តែនៅផលិតកម្មថ្មីវិញ មិនទាន់ដឹងនោះទេ រង់ចាំមើលសិន តែហង្សមាសផ្ដល់បទដល់ទៅដប់បទបែបនេះ មិនធម្មតាទេ ខណ:ដែល នៅ ស៊ីនឿន បានតែ៣បទប៉ុណ្ណោះ ។

មើលទៅលោកពិតជាខ្លាំងមែន តែគួរឲ្យសោកស្ដាយ លោកមិនបានឡើងច្រៀង ក្នុងការប្រគំតន្ត្រីធំប្រចាំឆ្នាំ Best of the Best របស់ហង្សមាសនោះ ព្រោះលោកជាប់ទៅសម្ដែងនៅក្រៅប្រទេស។ តារាចម្រៀងម្នាក់ដែលបានចូលរួមក្នុង ការថតបទកន្រ្ទឹមរបស់ ហង្សមាស ម្សិលមិញ បាននិយាយប្រាប់ LookingTODAYថា បទកន្រ្ទឹមទាំងអស់ជា melody របស់លោក យក់ ដួងតារា ..!។ តែនិពន្ធដោយលោក ហ៊ុន ហេង និងតាមពិតបទរបស់ យក់ ដួងតារា គឺមាន១១បទឯណោះ យក១បទទៅដាក់ចូលក្នុងវ៉ុលចូលឆ្នាំវិញ ។

និយាយបទកន្ទ្រឹម យក់ដួងតារា អាចមានប្រជាប្រិយភាពខ្លាំង ថ្វីត្បិតតែលោកទើបឈានជើងចូលផលិតកម្មថ្មី លោកមិនបានតម្កើងឫកឡូយឆាយនោះទេ ។ គេសង្កេតឃើញថាវត្តមាន យក់ ដួងតារា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមធ្យមទេ តែបានធ្វើឲ្យប្រជាប្រិយភាពរបស់ រិន សាវ៉េត មានការថយចុះខ្លាំង ព្រោះគេទាំងពីរនាក់ គឺខ្លាំងខាងបទប្រពៃណីដូចគ្នា ហើយមកពីខេត្តដូចគ្នាទៀត៕

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល