អាមេរិក៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ របស់ហរដ្ឋអាមេរិកបានអោយដឹងថាកាលពីពេលថ្មីៗនេះ គេបានរកឃើញដើមឈើមួយដើម ដែលមានទំហំធំជាងគេ ខ្ពស់ជាងគេ និងមានអាយុកាលវែងជាងគេ លើលោកនេះ។


លោក Michael Nichols ជាក្រុមអ្នកវិទ្យាសាស្រ្ដម្នាក់ បាននិយាយថាដើមឈើ Giant Sequoia ត្រូវបានដុះឡើងនៅតំបន់ភ្នំ Sierra Nevada នៃរដ្ឋកាលីហ្វូញ៉ូ។ លោកបានបន្ដថាដើមឈើនេះ គឺមានទំហំ (មនុស្សអោប) ដល់ទៅ ៧៦ម៉ែត្រ កម្ពស់ស្មើនឹងអាគារកម្ពស់ ២០ជាន់ និងមានអាយុ ៣២០០ឆ្នាំទៅហើយ។
ដោយ៖ មឿនប្រភព៖ research