ការរួមភេទជាវិធីមួយយ៉ាងល្អ  ដែលអាចធ្វើឱ្យអ្នកមានសុខភាពល្អ   មានភាពរីករាយ ធ្វើឱ្យអ្នកទទួលទានដំណេកបានយ៉ាងស្កប់ស្កល់ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និង ដុតបំផ្លាញសារធាតុកាឡូរី។ កាលពីថ្ងៃម្សិលមិញ Camnews បានចេញផ្សាយនូវហេតុផលមួយចំនួន ដែលមនុស្សគួរតែរួមភេទរាល់ថ្ងៃ ហើយខាងក្រោមនេះ គឺជាហេតុផលមួយចំនួនទៀត ដែលអ្នកគួរតែរួមភេទ ឱ្យបានញឹកញាប់។

/

/ ការពារពីការឆ្លងជំងឺ (ផ្សាំនឹងរោគ)

ការរួមភេទ ឱ្យបានទៀងទាត់ត្រឹមត្រូវ អាចជួយបង្កើនបរិមាណនៃការផ្សាំ  និងការពារ រាងកាយអ្នកពីការឆ្លងនៃរោគផ្សេងៗ។ ជាពិសេស វាអាចធ្វើឱ្យរាងកាយមាំមួនខ្លាំងក្លា ប្រឆំាងនឹងជំងឺ ផ្តាស់សាយ និង ជំងឺគ្រុនក្តៅ។

/ មានអាយុវែង 

នៅពេលអ្នកបញ្ចេញទឹកកាមនឹងធ្វើឱ្យកោសិកាអ័រម៉ូន  dehydroepiandrosterone​  ចេញមកខាងក្រៅ ដែលអាចជួយឱ្យអ្នកកើនឡើងភាពផ្សាំនៃរោគ  ជួសជុលកោសិកា ដែលខូចទ្រុឌទ្រោម និងថែរក្សាស្បែកឱ្យមានសុខភាពល្អ។ ចំពោះបុរស រួមភេទបាន យ៉ាងហោចណាស់ ២ដង ក្នុង ១សប្តាហ៍ រស់នៅបានយូរជាង បុរសដែលបានរួមភេទ តិចតួច ត្រឹមតែ ១ដង ក្នុងរយៈពេល ២ ឬ ៣ សប្តាហ៍។

/ ធ្វើឱ្យសរសៃឈាមដើរបានល្អ

ពីព្រោះថា ចង្វាក់បេះដូងរបស់អ្នកកើនឡើង នៅពេលអ្នករួមភេទ ហើយវាជួយធ្វើឱ្យ ចលនាឈាមថ្មី     ទៅផ្គត់ផ្គង់សរីរាង្គ  និង  កោសិការបស់អ្នក។  ខណៈដែលឈាម កំពុងធ្វើចលនា  រាងកាយអ្នកនឹងបណ្តេញចេញសារធាតុពុល និង សារធាតុផ្សេងៗ ទៀត ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា នឿយហត់។

/ បង្កើនបរិមាណ អង់ត្រូជេន និង តេសស្ទូធើរ៉ូន   (Oestrogen and Testosterone)

នៅក្នុងខ្លួនបុរស  មានអកម៉កតេសស្ទូធើរ៉ូន ដែលធ្វើឱ្យបុរស មានតណ្ហាខ្លាំងហើយ សារធាតុនេះ ក៏មាននៅក្នុងប្រភេទស្រាមួយចំនួនដែរ។ ចំពោះស្រ្តីមានសារធាតុអក ម៉ន អង់ត្រូជេន អាចជួយការពារ ប្រឆាំងនឹងជំងឺបេះដូង និង ធ្វើឱ្យមានក្លិនក្រអូប៕

ដោយ៖ វណ្ណៈ ប្រភព៖ timesofindia