អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីព្រឹកថ្ងៃទី ២៥ កញ្ញាកន្លងទៅនេះ បានអោយដឹថា បុរសម្នាក់ត្រូវបានប៉ូលីសតំបន់ Haverhill ទីក្រុង Suffolk សហរដ្ឋអាមេរិក ចាប់ខ្លូនពីបទលួចលាក់អាវុធគ្រប់ប្រភេទ ទៅទុកក្នុងផ្ទះរបស់ខ្លួន

width=450

លោក Karl Dowling

តាមប្រភពខាងលើបានអោយដឹងថា បុរសដែលត្រូវបានគេចាប់ខ្លួន មានឈ្មោះថា Karl Dowling អាយុ ៤៨ឆ្នាំ រស់ក្នុងតំបន់ Haverhill ទីក្រុង Sufforlk សហរដ្ឋអាមេរិក។ តាមការអោយដឹងពីសមត្ថកិច្ចប៉ូលីស បានអោយដឹងថា​លោក Karl គឺជាបុរសម្នាក់ ដែលបានធ្វើការ ជាអ្នកផលិតកំាភ្លើងគ្រប់ប្រភេទ ក្នុងរោចក្រកាំភ្លើងធំ (Arsenal) ជាច្រើនឆ្នាំហើយមកហើយ។width=450width=450

អ្វីដែលនឹកស្មានគឺថា លោក Karl ជាមនុស្សស្លូតបូត ចាស់ទុំ និងជាមនុស្សដែលមានការគោរពអ្នកដ៏ទៃណាស់ តែគាត់បែរជាលាក់ផ្ទុកនូវអាវុធ គ្រប់ម៉ាកទាំងអស់នៅក្នុងផ្ទះរបស់គាត់ទៅវិញ។ ជាមួយគ្នានេះដែរ ប៉ូលីសក៏រកឃើញកំាភ្លើង គ្រប់ម៉ូត​​ គ្រប់ម៉ាក វែង ខ្លី ប្រមាណជា ៤,០០០ ដើម​ និងម៉ាស៊ីនផលិតកំាភ្លើងផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ប៉ូលីសនៅមិនទាន់ដឹងច្បាស់ ពីមូលហេតុដែលនំាអោយលោក Karl  លាក់កាំភ្លើងច្រើនបែបនេះដែរ។

ដោយ៖ រក្សារប្រភព៖ dailymail