Peugeot នឹងបញ្ចេញកំពូលរថយន្ដ Onyx​ នៅពិធីតាំងពិព័រណ៍រថយន្ដ ក្នុងក្រុង ប៉ារីសនាថ្ងៃទី ២៧កញ្ញា។

រថយន្ដ concept ដែលនឹងត្រូវបាន Peugeot ឧទ្ទេសនាមនាពេលខាងមុខ មានពណ៌ចម្រុះគ្នាពីរ គឺ ពណ៌សំរឹទ្ធ និងខ្មៅស្ដើង។

ក្រុមហ៊ុនផលិតរថយន្ដរបស់បារាំង មិនទាន់បានបង្ហើបព័ត៌មានណាមួយស្ដីពីរថយន្ដនេះនៅឡើយ ក្រៅតែពីឈ្មោះ Onyx និងរូបមួយចំនួន។ ប្រភពព័ត៌មានមួយចំនួន បានអោយដឹងថា រថយន្ដនេះ មានម៉ាស៊ីនសាំង ១,៦លីត្រ កម្លាំង ២៥០សេះ រួមជាមួយនិងម៉ូទ័រភ្លើងមួយ សរុបគឺមានកម្លាំង ៤០០សេះ៕

ThiếtThiếtThiếtNhậtNhậtThiếtThiếtThiết

ដោយ ៖ សូរីយ៉ាប្រភព ៖ DT