កូរ៉េខាងជើង៖ កាលពីថ្ងៃពុធ ទី ២០ ខែមិថុនា នេះប្រទេសកូរ៉េខាងជើង បានបើកការសម្ពោធដាក់អោយប្រើប្រាស់អាគារ (Apartment) ដ៏ធំមួយនៅចំកណ្ដាលទីក្រុង ព្យុងយ៉ាង (Pyongyang)។អាគារថ្មីដ៏ប្រណិតនេះមានឈ្មោះថា Changjon។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅក្នុងបរិវេណនៃដងផ្លូវចូលទៅកាន់អាគារ Apartment តែម្ដង។

គួររំលឹកផងដែរថា ការសម្ពោធ ដាក់អោយប្រើប្រាស់អាគារដ៏ប្រណិតនេះ គេឃើងមាន វត្តមានរបស់ថា្នក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាលកូរ៉េខាងជើង ជាច្រើនរូបដូចជា លោក Kim YongNam, Choe Yong Rim, Mun Kyong Dok , Choe Tae Bok, VMar Chow Ryong Hae, Kim KiNam, Yang Hyong Sop, Ro Yu Chol និងមន្រី្ដកងកម្លាំងប្រដាប់អាវុធជាច្រើនសិបនាក់ផងដែរ។
ក្នុងកម្មវិធីនេះដដែល លោក Kim Yong Nam ជាប្រមុខដឹកនាំនៃក្រសួងការពារជាតិបានថ្លែងថា៖ ការកសាងអាគារថ្មីនេះឡើងគឺក្នុងគោលបំនង ទុកជាកន្លែងប្រជុំកិច្ចការធំៗ ដូចជាការប្រជុំបន្ទាន់ពីកិច្ចការប្រទេសជាតិ ឬក៏ដូចជាការជំនួបជាមួយមន្រ្ដី ស្ថានទូត អ្នកមុខអ្នកការ ពីប្រទេសខាងក្រៅផងដែរ។ ម្យ៉ាងវិញទៀត គឹការគោរពបូជាចំពោះអតីតមេដឹកនាំមុន គឺលោក Kim Jong Ilដែលជាមេដឹកនាំដ៏ឆ្នើមសម្រាប់ប្រជាជាតិកូរ៉េទាំងមូល។ លើលពីនេះទៅទៀត គឹការបង្ហាញ ពីនិមិត្តរូបភាពខ្លាំងនៃមេដឹក្រោយ ដែលត្រូវាជាកូនប្រុសលោក Kim Jong Il គឺលោល Kim Jung-Un។


ដោយ៖ សារិនប្រភព៖ wordpress