(ហ្វីលីពីន)៖ យោងតាមព័ត៌មាន AFP ចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ក្រុមកសិករកាន់សាសនាគ្រឹស្តចំនួន ៧នាក់ ត្រូវបានសម្លាប់នៅថ្ងៃព្រហស្បតិ៍នេះ មុនមួយថ្ងៃនៃបុណ្យណូអ៊ែល របស់អ្នកកាន់គ្រឹស្តសាសនាមកដល់ ខណៈក្រុមឧទ្ទាមម៉ូស្លីម បានបើកប្រតិបត្តិការ​ វាយប្រហារជាបន្តបន្ទាប់មួយ នៅតំបន់ចលាចល ភាគខាងត្បូងប្រទេសហ្វីលីពីន។

ក្រុមឧទ្ទាមម៉ូស្លីម Bangsamoro បានចាប់ក្រុមកសិករទាំង៧នាក់ ហើយក្រោយមកបានសម្លាប់ពួកគេ នៅក្នុងការវាយប្រហារជាបន្តបន្ទាប់​ នៅលើកោះ Mindanao។ ក្រុមសកម្មប្រយុទ្ធនៃក្រុមឧទ្ទាមម៉ូស្លីម Bangsamoro បានបើកការវាយប្រហារ នៅតំបន់អ្នកកាន់គ្រឹស្តសាសនាផ្សេងៗពីគ្នា នៃភាគខាងត្បូង របស់ហ្វីលីពីន នេះបើតាមសម្តីលោក Ricky Bunayog មេបញ្ជាការយោធាក្នុងតំបន់ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ៕

/

/

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី