តើអ្នក កំពុងមានបញ្ហាជាមួយនឹងការតភ្ជាប់អ៊ីនធឺណិត ឬ Wi-Fi របស់អ្នកមែនទេ? មិនថា មាន បញ្ហាអ្វីនោះទេ  រាប់តាំងពីបញ្ហាតភ្ជាប់ស្រាលៗ រហូតដល់បញ្ហាប្រព័ន្ធ Wi-Fi ឬសូម្បីតែការ មិនអាចចូលដំណើរការអ៊ីនធឺណិតទាំងអស់  ការដោះស្រាយបញ្ហា Router មួយចំនួន អាចជួសជុលបញ្ហាទាំងនេះបាន។

ការដោះស្រាយនេះ អាចយកទៅអនុវត្ដ ជាមួយនឹង Modem របស់អ្នកផងដែរ បើទោះបីជា ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនាពេលបច្ចុប្បន្ន ដោះស្រាយរួមបញ្ចូលគ្នាទាំង Router និង Modem ក៏ដោយ ។  Wireless Router និង Modem របស់អ្នកអាចជាឧបករណ៍ ដែលមានលក្ខណៈផ្សេងគ្នា។

/

ធ្វើការ Reboot Router

តើអ្នកធ្លាប់ reboot Router របស់អ្នកឬទេ? មែនហើយ ជាថ្មីម្តងទៀត ការ Reboot យឺតៗ គឺជាដំណោះស្រាយ ចំពោះបញ្ហាបណ្តាញជាច្រើន។ មិនថា គេហទំព័រទាំងនេះ បរាជ័យ ក្នុងការ Load   អ្វីៗគ្រប់យ៉ាង ដែលទាក់ទងនឹងបណ្តាញដំណើរការយឺត ការតភ្ជាប់ធ្លាក់ចុះ ឬ Wireless  របស់អ្នក ចាប់ផ្ដើមចុះខ្សោយនោះទេ  អ្នកគួរតែសាកល្បង  reboot Router របស់អ្នក។

ការណ៍នេះ មិនសូវចាំបាច់ប៉ុន្មាននោះទេ ប៉ុន្តែ Router ភាគច្រើន អាចត្រូវ Reboot  ម្តងម្កាលដើម្បីធ្វើឱ្យវាដំណើរការបានល្អប្រសើរ។ ដំណើរការនៃការ Reboot Router គឺមានលក្ខណៈសាមញ្ញបំផុត  ដោយគ្រាន់តែអ្នកដកខ្សែថាមពល Router របស់អ្នក ហើយរង់ចាំពីរបីវិនាទី បន្ទាប់មកដោតវាមកវិញ ។ ប្រសិនបើអ្នកមាន Modem ដាច់ដោយឡែកពីគ្នា អ្នកប្រហែលជាចង់សាកល្បងដកខ្សែភ្លើង Modem របស់អ្នក និងដោតវាមកវិញ បន្ទាប់ពីរយៈពេលពីរបីវិនាទី។ ឧបករណ៍មួយចំនួន អាចមានកុងតាក់បិទបើក ប៉ុន្តែវិធីសាស្រ្ត ដកខ្សែភ្លើង ហើយដោតចូលវិញនេះ គឺអាចអនុវត្តបាន ទៅលើគ្រប់ Router ទាំងអស់។

ប្រសិនបើអ្នក ត្រូវ Reboot Router របស់អ្នកញឹកញាប់ firmware របស់សហគ្រាស អាចមិនស្ថិតស្ថេរ និងចង្អៀត។ ការដំឡើង firmware ជំនួស ដូចជា DD-WRT អាចជួយដោះស្រាយបញ្ហានេះ បាន។

/

ពិនិត្យមើលថា វាឡើងកម្ដៅខ្លាំង ឬក៏អត់ វាមានលក្ខណៈដូចឧបករណ៍អេឡិចត្រូនិកផ្សេងទៀតដែរ  Router អាចនឹងឡើងកម្ដៅខ្លាំង។ ការកើនឡើងកម្ដៅខ្លាំងបែបនេះរយៈពេលយូរ អាចធ្វើឱ្យខូច Router ឬធ្វើឱ្យ Router ដំណើរការរអាក់រអួល។ សូមពិនិត្យមើលសីតុណ្ហភាព Router របស់អ្នកដើម្បីរកឱ្យឃើញថា តើវាក្ដៅ ឬក៏អត់ ។ ប្រសិនបើឃើញថា វាក្ដៅខ្លាំង ត្រូវឱ្យប្រាកដថា អ្នកដាក់កង្ហាផ្ដល់ខ្យល់គ្រប់គ្រាន់ដើម្បីបន្ថយកម្ដៅ។  ប្រសិនបើរន្ធរបស់វាស្ទះ ឬ Router របស់អ្នកស្ថិតនៅ ក្នុងទីតាំងក្តៅដូចជា នៅលើកំពូលកុំព្យូទ័រ ដែលឡើងកម្ដៅនោះ   ការឡើងកម្ដៅខ្ពស់បែបនេះ បណ្តាលឱ្យដំណើរការរបស់ Router មិនមានស្ថេរភាព  ។ វាអាចទៅរួចផងដែរថា ការឡើងកម្ដៅកន្លងមក អាចបណ្ដាលឱ្យ Router ខូច។

/

ផ្ទៀងផ្ទាត់មើលថា ខ្សែត្រូវបានតភ្ជាប់ដោយសុវត្ថិភាព ឬក៏អត់

វាស្ដាប់ទៅហាក់ដូចជាយើងហ្នឹង ជាមនុស្សខ្វះការយកចិត្ដទុកដាក់លើបញ្ហានេះ ក៏ប៉ុន្តែពេលខ្លះយើង អាចភ្លេចពិនិត្យមើលដំណោះស្រាយឱ្យបានគ្រប់ជ្រុងជ្រោយ  មុនពេលវាប្រែក្លាយជាបញ្ហាកាន់តែស្មុគស្មាញបន្ថែមទៀត។ នរណាម្នាក់ ក៏អាចដើរទាក់ ឬទាត់ខ្សែដោយចៃដន្យដែរដែលបណ្តាលឱ្យរបូត ឬរលុងខ្សែ។ អ្នកគួរតែពិនិត្យមើលខ្សែទាំងអស់ ដែលជាប់ពាក់ព័ន្ធ និងត្រូវធានាថា ខ្សែទាំងអស់នោះ ត្រូវបានតភ្ជាប់យ៉ាងមានសុវត្ថិភាព។

ត្រូវប្រាកដថា អ្នកបានពិនិត្យមើលខ្សែភ្លើង  ដែលភ្ជាប់ទៅ Router និង Modem របស់អ្នក  ខ្សែរវាង Router និង Modem ខ្សែរវាងម៉ូដឹម និង Free ជាប់ជញ្ជាំង និងខ្សែអ៊ីសឺរណិតនីមួយៗ ដែលដោតចូលទៅផ្នែកខាងក្រោយរបស់ Router។ សូមពិនិត្យមើលចុងខ្សែនីមួយៗ ហើយធានាថា ខ្សែនីមួយៗ ត្រូវបានតភ្ជាប់យ៉ាងមានសុវត្ថិភាព ដែលជួនកាល វាអាចមើលទៅ ហាក់ដូចជាបានតភ្ជាប់ល្អអ៊ីចឹង ប៉ុន្តែពេលខ្លះ វាអាចរលុងបន្តិច។

/

ប្ដូរទីតាំង Router ប្រសិន បើអ្នកកំពុងមានបញ្ហា ជាមួយនឹងសញ្ញាប្រព័ន្ធ Wi-Fi របស់អ្នក អ្នកប្រហែលជាចង់សាកល្បងប្ដូរទីតាំង Router ។ ត្រូវធានាឱ្យបានថា ពុំមានអ្វីមួយ ធ្វើឱ្យរាំងស្ទះ Wireless Signal ឡើយ  ជាពិសេសវត្ថុលោហៈធាតុធំៗ ឬឧបករណ៍ ដែលអាចរំខានមួយចំនួនដូចជា microwaves និងប្រភេទទូរស័ព្ទឥតខ្សែមួយចំនួនទៀត។ អ្នកគួរតែធានាឱ្យបានថា អង់តែន Router ត្រូវបានដាក់បញ្ឈរ ជាជាងផ្ដេក  ព្រោះថា អង់តែនបញ្ឈរ នឹងផ្ដល់ឱ្យអ្នកនូវតំបន់គ្របដណ្តប់ធំទូលាយបំផុត។

/

ធ្វើការផ្លាស់ប្តូរឆានែល Wireless ប្រសិនបើអ្នក ស្ថិតនៅក្នុងទីតាំងមួយ ដែលមាន Wireless Router ជាច្រើននៅក្បែរនោះដូចជាអគារផ្ទះល្វែងនោះ  វាជាឱកាសល្អ ដែល Router  របស់អ្នករងការជ្រៀតជ្រែកពី Wireless Router ផ្សេងទៀត  ដែលបញ្ជូនសញ្ញា នៅលើប្រេកង់ Wireless តែមួយ។ ការកំណត់ឆានែល Wireless ដ៏ប្រសើរបំផុតសម្រាប់តំបន់របស់អ្នក និងការប្តូរ Router របស់អ្នកឱ្យធ្វើប្រតិបត្តិការ នៅលើឆានែល Wireless មួយផ្សេងទៀត ជំនួសឱ្យ Channel ដែលមាន Wireless ច្រើន អាចកាត់បន្ថយការជ្រៀតជ្រែកនេះ ដែលធ្វើឱ្យ Wireless Signal របស់អ្នកកាន់តែប្រសើរឡើង។

ប្រសិនបើអ្នកប្រើឧបករណ៍ Android កម្មវិធី Wi-Fi Analyzer អាចជួយអ្នកវិភាគតំបន់របស់អ្នក និងរកបាន Channel ដ៏ប្រសើរមួយ។ ដូច្នេះ អ្នកអាចប្ដូរ Wireless Channel នៅលើ Router របស់អ្នក។

Reset Router របស់អ្នក ទៅកាន់ Factory Default Settings

អ្នកប្រហែលជាចង់សាកល្បង Reset Router  របស់អ្នក ទៅកាន់ factory default settings របស់វាវិញ ប្រសិនបើមានបញ្ហាធ្ងន់ធ្ងរ ជាមួយនឹងការតំឡើងរបស់វា។ ការ Reset នេះមិនចាំបាច់ប៉ុន្មាននោះទេ នៅក្នុងករណីភាគច្រើន ប៉ុន្តែយកល្អគួរតែសាកល្បង  ប្រសិនបើអ្នក ទ័លតម្រិះហើយនោះ។ វាអាចទៅរួចដែរថា អ្នកបានផ្លាស់ប្តូរ Settings ជាក់លាក់ណាមួយ នៅលើ Router របស់អ្នក ដែលអ្នកមិនគួធ្វើការផ្លាស់ប្ដូរវាឡើយ ហើយវាអាចនឹងមានភាពងាយស្រួល ក្នុងការត្រឡប់ទៅរកសភាពដើមវិញ ជាជាងការផ្លាស់ប្តូរជម្រើសលក្ខណៈបុគ្គល។

សូមចងចាំ ក្នុងចិត្តថា អ្នកនឹងតំឡើង Router របស់អ្នកសារជាថ្មី បន្ទាប់ពី Reset រួច រួមទាំង បង្កើត ឈ្មោះបណ្តាញ Wireless របស់អ្ន(Wireless Network Name) និង Passphrase ម្តងទៀត។ អ្នកទំនងជាត្រូវចុចលើប៊ូតង់ Reset pinhole យូរបន្ដិច នៅផ្នែកខាងក្រោយរបស់ Routers ដើម្បី Reset នូវ Setting របស់វា ប៉ុន្តែសេចក្តីលម្អិតពិតប្រាកដ នឹងមានលក្ខណៈខុសគ្នា ទៅតាមប្រភេទ Router។ ដំណើការនេះ គឺជាដំណើរការដូចគ្នា ដែលអ្នកត្រូវអនុវត្ត  ដើម្បី Reset នូវ Password នៃ Router របស់អ្នក៕

 

 

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖  tech-faq