ភ្នំពេញ ៖ យើងប្រហែលជាដឹងហើយថា បន្ទាប់ពីរលូតកូនម្តងរួចមកហើយ អ្នកនាង គង់ ចន្ទស្រីមុំ ពេលនេះកំពុងតែពពោះកូនម្នាក់ទៀត បានរយៈពេល ២ ខែទៅហើយ ។ 

/

យោងតាមការបង្ហោះរបស់តារាសម្តែងស្រីរូបនេះ បានឲ្យដឹងថា កាលពីយប់មិញនេះមានភ្លៀងធ្លាក់ បណ្តាលឲ្យអ្នកជំនួយវ័យក្មេងរូបនេះ ដើរៗរអិលជើង​ ស្ទើរតែប៉ិសផ្កាប់ផ្ងារទៅហើយ ។ នៅក្នុងនោះផងដែរ ភរិយាលោក សីហា បានលើកឡើងថា យប់មិចមេឃភ្លៀង​ ដើរៗរអិលជើង​ ប៉ិសផ្កាប់ផ្ងារ ព្រលឹងហោះចេញទៅសុី អស់ហើយ ។ 

/

អ្នកនាង គង់ ចន្ទស្រីមុំ បានបន្តទៀតថា ពោះប្រហោងធ្លុង​ ប្តីឡាងស្លេកមុខ​ ប្តីថាលើកក្រោយមុនដើរត្រូវចាំបងសិន. ហើយក៏ចង់ប្រាប់ថាគ្មានទេលើកក្រោយ​ ទាល់តែមានប្តីនៅតោងពីក្រោយ​ ចង់អ្នកណាថាអីថាទៅ​ ព្រោះមាន​ អ្នកខ្លះថាញុំ​ ជោរ​ ថ្នមជ្រុល​ សំដែងធ្វើល្អ​ តែចង់ប្រាប់ថា​ សំខាន់ធ្វើយ៉ាងមិចថែរក្សាគ្រាប់ពេជ្រមួយនេះអោយសុវត្តិភាព ព្រោះគាត់ជាជីវិតរបស់យើងទាំងពីរ ៕

/

/

/

ដោយ ៖ គន្ធា