គ្រោះថ្នាក់ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយកាលពីសុក្រ ទី១៩ កន្លងផុតទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា កូនដំរីអាស៊ីវ័យ ២ ឆ្នាំកន្លះមួយក្បាលបានបង្កនូវភាពភ្ញាក់ផ្អើលនៅឯសួនសត្វ Taronga ប្រទេសអូស្រា្តលី  បន្ទាប់ពីវាបានបើកការវាយប្រហារទៅលើស្រ្តីវ័យប្រមាណ ៤០ ឆ្នាំ ជាឆ្មាំមើលការពារ ក៏ដូចជាថែរក្សាសួនសត្វនេះ។

width=488        Mr. Shuffles រូបថត ដែលបានថត កាលពីអំឡុងឆ្នាំ​ ២០១១ នៅសួនសត្វ Taronga

គួរបញ្ជាក់ផងដែរថា ដំរីអាស៊ី វ័យ២ ឆ្នាំកន្លះ ចិត្តខ្លាំងមួយក្បាលនេះ  មានឈ្មោះហៅក្រៅថា Mr. Shuffles រីឯស្រ្តីជាជនរងគ្រោះ ដែលជាឆ្មាំសួនសត្វរូបនោះវិញ មានឈ្មោះថា Lucy Melo​ ។ លើសពីនេះទៅទៀត បើយោងតាមសម្តីស្រ្តីម្នាក់ផ្សេងទៀត ដែលជាអ្នកនាំពាក្យមកពីសួនសត្វមួយនេះ បាននិយាយបញ្ជាក់អោយដឹងថា មូលហេតុពិតដែលធ្វើអោយ Shuffles មានចិត្តខឹងខ្លាំងដូចកម្រោលចូលនោះមិនដឹងថាមកពីអ្វីនោះទេ គ្រាន់តែបានដឹងថា នៅពេលដែលមានកើតហេតុការណ៍មួយនេះ គឺត្រូវបានរកអោយឃើញថា នាង Lucy Melo បានទៅបង្វឹក Shuffles  ដូចសព្វដងតែរំពេចនោះ គេបែរជាឃើញ Shuffles មានចិត្តខឹងខ្លាំង ដូចកម្រោលចូលដូច្នេះដែរ ហើយក៏ស្ទុះទៅវាយប្រហារ នាង Lucy Melo រហូតទាល់តែសន្លប់បាត់បង់ស្មារតីតែម្តង។

width=486

ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ឆ្មាំសួនសត្វដទៃទៀតដែរ ដោយបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះជាបន្ទាន់ ដែលក្រោយម​ក នាងត្រូវបានរកអោយឃើញថាមានរបួសរាងធ្ងន់បន្តិច តែសំណាងមិនប៉ះពាល់ដល់អាយុជីវិត៕

ដោយ ៖ រិទ្ធីប្រភព ៖ Spy