កូរ៉េ៖ នាង Nayoung តារាចម្រៀងក្រុម I.O.I បានចែករំលែកបទពិសោធន៍ ដែលនាងធ្លាប់បានជួប កាលពីអតីតកាលធ្វើឲ្យបរាជ័យ ក្នុងការចូលក្នុង YGP Entertainment ។ កំឡុងពេលសម្ភាសន៍ ជាមួយពិធីករក្នុងកម្មវិធី Guess Me តារាចម្រៀង ដ៏ស្រស់ស្អាតរូបនេះនិយាយថា មុនពេលនាងក្លាយជាអ្នកហ្វឹកហាត់ ការងារដ៏ល្អម្នាក់ នាងនឹកឃើញរឿងមួយ ពេលដែលសុំគេធ្វើការលើកដំបូង គឺនាងត្រូវថតសម្លេងច្រៀង ឲ្យគេស្តាប់សិនតែអ្វីដែលស្មានមិនដល់ ការត្រៀមបង្ហាញម្ចាស់ផលិតកម្ម ពីស្នាដៃរបស់ខ្លួនប្រែជាមានកំហុស ព្រោះនៅពេលចាក់ឲ្យគេស្តាប់សម្លេងនោះ ប្រែជាការផ្សាយពីការអប់រំទៅវិញ។
Nayoung ហាក់ស្តាយ ដែលបាត់បង់ឱកាសចូល YGP Entertainment ប្រសិនបើនាងធ្វើបានល្អថ្ងៃនោះ ប្រហែលជានាងបានជួប Somi ហើយអាចធ្វើការជាដៃគូទៀតផង ប៉ុន្តែចុងក្រោយ នាងក៏បានចូលសម្តែង និងច្រៀងឲ្យ Produce 101 និងក្លាយជាសមាជិក តារាចម្រៀងក្រុម I.O.I ៕
![src=http://cdn.koreaboo.com/wp-content/uploads/2016/12/002.jpg imnayoung_ioi]()
![src=http://cdn.koreaboo.com/wp-content/uploads/2016/12/IX_7342.jpg imnayoung_ioi]()
![src=http://cdn.koreaboo.com/wp-content/uploads/2016/12/4ad687c7004cd475cebfefe38bd83b0a.jpg imnayoung_ioi]()
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង