ថៃ ៖ ជាធម្មតាជីវិតគូ គ្មានអ្នកណាម្នាក់ចង់មានការបែកបាក់ទេ ប៉ុន្តែដោយសារតែមនុស្សពីរនាក់រស់នៅជាមួយគ្នាមិនចុះសម្រុង ដូច្នេះហើយទើបឈានដល់ដំណាក់កាលលែងលះគ្នា ។ ឥលូវនេះយើងក្រលេកមកមើលជីវិតឯកជនរបស់ កំពូលតារាថៃ ៤គូ ដែលសុទ្ធតែបានលែងលះគ្នា ក្រោយរៀបការមិនបានប៉ុន្មានផង ។

១. នាង Pinky Savika និងស្វាមីមហាសេដ្ឋីគឺ លោក Petch Itti Chawalittamrong រៀបការបានត្រឹមតែ ៣ ឆ្នាំក៏លែងលះគ្នាបាត់ទៅ ។ 

/

/២. នាង Woonsen virithipa pakdeeprasong និងអតីតស្វាមីគឺជាតារាសម្តែងដូចគ្នាគឺលោក Shakrit Yamnam រៀបការបាន ៤ ឆ្នាំ ទីបំផុតក៏នៅតែលែងលះ ។ 

/

/៣. នាង Tangmo Nida និងតារាសម្តែងដូចគ្នាដែរគឺ លោក Tono Pakin រៀបការជាមួយគ្នាបានត្រឹមតែ ២ ឆ្នាំនោះទេ ហើយមុនពេលលែងលះ អ្នកដែលជាប្រពន្ធឈឺចាប់ស្ទើរតែសម្លាប់ខ្លួនបានសម្រេចទៅហើយ ប៉ុន្តែត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះទាន់ពេលវេលា ។

/

/៤. បើនិយាយពីកំពូលតារាសម្តែងចិត្តអាក្រក់ នាង Janie Tienphosuwan និងលោក Ae វិញ រៀបការបានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ក៏ត្រូវលែងលះគ្នាទៅហើយ ពិតជាលឿនមែនទែន ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook