ប្លែកៗ៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវផ្នែកជីវវិទ្យា របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះថា ក្រុមអ្នកស្រាវជ្រាវ   បានផ្ដិតយករូបភាពនៃសត្វល្អិតជាច្រើន   ដែលមានរូបរាងតូច និងចម្លែកបំផុតពីក្នុងផ្ទៃទឹក។

width=461

width=461

លោក Daniel Stoupin អ្នកជីវវិទ្យានៅសាកលវិទ្យារដ្ឋ Long Beach បានអោយដឹងថា​ នៅក្នុងផ្ទៃទឹក គឺមានវត្តមានសត្វល្អិតច្រើនណាស់ ដែលស្វិតល្អិតទាំងនេះ យើងមិនអាចមើលឃើញទេ ចំពោះភ្នែកទទេ។  លោកបានបញ្ចាក់ថា​ សត្វខ្លះមានរូបរាងដូចចៃសុនខ និងខ្លះទៀតមានរូបរាងក្រវ៉េមក្រវ៉ាម មើលមិនយល់ទេ។

width=461

width=461

 

ទោះបីជាយ៉ាងណាក៏ដោយ លោក Daniel បានបញ្ចាក់ថា​ សត្វល្អិតទាំងនោះ ក៏អាចផ្ដល់ផលអវិជ្ជមាន ដល់សុខភាពរបស់មនុស្សយើងផងដែរ ដូច្នេះលោកបានសុំណូមពរ ពិសេសក្មេងៗ អោយទទួលទានទឹកដាំពុះ អោយបានគ្រប់ៗគ្នា៕

ដោយ៖ ណារិន្ទប្រភព៖ newsday