ឪពុកម្ដាយជនជាតិសព្វថ្ងៃនេះកំពុងតែព្យាយាមអស់ពីលទ្ធភាពក្នុងការបញ្ជូនកូនអោយទៅរៀនក្នុងបរិបទមួយល្អហើយភាគច្រើនគេសង្កេតឃើញថាមានឪពុកម្ដាយភាគច្រើនបានគិតគូររើសសាលារៀនអោយកូនដែលសុទ្ធសឹងតែជាសាលាឯកជនហើយ មានការជ្រើសរើសមិត្តរួមថ្នាក់មុនតែម្ដងដែលពួកគេសង្ឃឹមថាកូនៗរបស់គេអាចបង្កើតសង្គមមួយដែលល្អសម្រាប់ពួកគេ។
ជុំវិញបញ្ហានេះអ្នកប្រើប្រាស់ Internet ភាគច្រើនបានវិភាគថាវាជាបញ្ហាមួយចោទជាខ្លាំងព្រោះសូម្បីតែគួ្រសារអ្នកក្រក៏ត្រូវការរកលុយដើម្បីបង់ថ្លៃសាលាឯកជនដែលមានតម្លៃខ្ពស់កប់ពពកដើម្បីអោយកូនរបស់គេបានរៀនជាមួយនឹងកូនអ្នកមានដែលភាគច្រើនសុទ្ធសឹងតែជាកូនមន្រ្តីក្នុងជួរបក្សកុំម៉ុយនីស្តចិន ហើយអ្វីៗទាំងនេះគឺសុទ្ធសឹងតែដើម្បីអនាគតក្មេងទាំងអស់។Liu ជាឪពុកម្នាក់នៅខែត្រ Xi'an បានប្រាប់អោយដឹងថាជីវភាពគ្រួសាររបស់គាត់មិនសូវជាធូរធារនោះទេប៉ុន្តែគាត់ខិតខំក្នុងការរកប្រាក់ដើម្បីបង់ថ្លៃសាលាអោយកូនដើម្បីអោយកូនបានទៅរៀននៅក្នុងសាលាឯកជនល្បីមួយដែលសំបូរទៅដោយកូនអ្នកធំរៀន ដូចនេះហើយវាអាចមានមិត្តជាកូនអ្នកមានអំណាចហើយប្រហែលជាអាចប៉ះពាល់ជាផលល្អដល់អនាគតរបស់វាផង។ គេថានៅស្រុកចិនសាលារដ្ឋគឺសម្រាប់គ្រួសារអ្នកក្រហើយសាលាឯកជនគឺសម្រាប់គ្រួសារអ្នកមាន និងមន្ត្រី ហើយសម្រាប់ឪពុកម្នាក់នេះគាត់ត្រូវរកប្រាក់ជាង ៨០០០០ Yuan ឬប្រហែលជាង ១២៥០០ ដុល្លាអាមេរិកដើម្បីអោយកូនបានចុះឈ្មោះចូលរៀនឆ្នាំដំបូង៕
ដោយ៖ ម៉ូកាប្រភពពី៖ wantchinanews