(ភ្នំពេញ)៖ កំពូលតារាចម្រៀងដ៏លេចធ្លោ ប្រចាំក្នុងផលិតកម្ម សាន់ដេ ចំនួនពីរដួង គឺលោក ខេមរៈ សិរីមន្ត និងតារាសាច់សខ្ចីសម្ដីស្រទន់ កញ្ញា សុខ ពិសី កំពុងតែត្រៀមខ្លួន ចូលមកអង្រួនបេះដូង ប្រិយមិយមិត្តអ្នកស្ដាប់ជាថ្មី តាមរយៈអាល់ប៊ុមថ្មីសន្លាងមួយ ទើបតែនឹងចេញជា វីដេអូ Trailer គឺអាល់ប៊ុប «បងស្នេហ៍អូនលើសហើយ»​។

នៅថ្ងៃនេះ​ផលិតកម្ម សាន់ដេ (Sunday Production) បានបង្ហាញវីដេអូ Trailer MV ដ៏ថ្មីសន្លាងមួយ ជាមួយបទចម្រៀងបែបមនោសញ្ចោតនា អន្លង់អន្លោច សម្រាប់ត្រៀមអង្រួន បេះដូងយុវវ័យ​នៅពេលឆាប់ៗ ខាងមុខនេះ ខណៈដែលអាល់ប៊ុមជាច្រើន​​របស់តារាចម្រៀង សុខ ពិសី និង ខេមរៈ សេរីមន្ត ចេញនាពេលកន្លងមក ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី។

បទ«បងស្នេហ៍អូនលើសហើយ» ជាបទចម្រៀងរបស់តារាដ៏ល្បាញល្បី ក្នុងផលិតកម្ម សាន់ដេ​ គឺតារាចម្រៀង ខេមរៈ សិរីមន្ត ជាមួយនឹងតារាចម្រៀងសាច់ស​ខ្ចី សំដីផ្អែមត្រជាក់​អង្រួនចិត្ដ​យុវវ័យ បង្កប់ដោយមន្តស្នេហ៍ កញ្ញា សុខ ពិសី។

នៅក្នុង Trailer MV ដែលមានរយៈពេលប្រមាណ១៖២២នាទី​ បានបង្ហាញពីភាពផ្អែមល្ហែមយ៉ាងរូមេទិច នៃស្នេហារបស់អ្នកទាំងពីរ រួមជាមួយនឹងចង្វាក់ភ្លេងទន់ភ្លន់ ថ្នាក់ថ្នម គួរឲ្យចង់ទស្សនា !។

តើស្នេហាដ៏រូមេទិចរបស់អ្នកទាំងពីរ នឹងទៅជាយ៉ាងណា ​សូមទស្សនា វីដេអូ Trailer ជាមួយ Khmertalking ដូចខាងក្រោមនេះ៖

width=730

ផ្តល់សិទ្ធិដោយ ៖​ ខ្មែរថកឃីង