សមាគមមនុស្សធម៌ Oxfam របស់ប្រទេសអង់គ្លេស បានអំពាវនាវដល់ស្ដ្រីនៅប្រទេសនេះ សូមបរិច្ចាគអាវទ្រនាប់ចាស់ៗរបស់ខ្លួនមកអោយសមាគមដើម្បីយកទៅឧបត្ថម្ភដល់ស្ដ្រីនៅអាហ្វ្រិកខាងលិច។ក្នុងបេសកម្មនេះរបស់សមាគម Oxfam គឺមានបំណងទទួលយកអាវទ្រនាប់អោយបាន
ចំនួនមួយលាន ក្នុងរយៈពេល ៤ខែ។ ជាមួយនឹងការអំពាវនាវ និងការគាំទ្ររបស់អ្នកបង្កើតកម្មវិធីនេះគឺ Dame Helen Mirren, Zoe Ball និង Miquita Oliver សកម្មភាពនៃបេសកម្មនេះកំពុងត្រូវបានគាំទ្រយ៉ាងពេញទំហឹង។
អាវទ្រនាប់គឺជារបស់កម្រសម្រាប់ស្ដ្រីនៅអាហ្វ្រិកខាងលិច
ក្នុងចំណោមអាវទ្រនាប់ដែលទទួលបាន ប្រសិនមានអាវទ្រនាប់ណាដែលនៅថ្មី នោះនឹងត្រូវបានយកទៅលក់ដើម្បីយកប្រាក់មកបម្រើក្នុងការងារមនុស្សធម៌របស់សមាគមOxfam នៅទូទាំងពិភពលោក។ ក្រៅពីនេះគឺត្រូវបញ្ជូនទៅអោយសមាគមមនុស្សធម៌Senegan ដើម្បីប្រគល់ជូនបណ្ដាស្ដ្រីនៅអាហ្វ្រិកខាងលិចដែលមិនមានអាវទ្រនាប់។
សមាគម Oxfam បានអោយដឹងថា អាវទ្រនាប់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដូចជាអាហ្វ្រិកខាងលិចគឺមានតិចតួច។ ដូច្នេះអាវទ្រនាប់បានក្លាយជារបស់ដែលត្រូវបានគេនិយមច្រើនបំផុតនៅក្នុងទីផ្សារលក់របស់ចាស់ៗ។ Sarah Farquhar អ្នកតំណាងរបស់សមាគម Oxfam នៅអាហ្វ្រិកខាងលិចបានថ្លែងថា៖ សកម្មភាពអំពាវនាវ និងទទួលយកអាវទ្រនាប់ចាស់ៗពីស្ដ្រីគឺជាសកម្មភាពជាក់ស្ដែងមួយដើម្បីជួយដល់ស្ដ្រីនៅអាហ្វ្រិកខាងលិចអោយមានជីវភាពស៊ីវិល័យជាងមុន។
ដោយ ៖ សូរីយ៉ាប្រភព ៖ CM