អាហ្រ្វិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលថ្ងៃទី ១៥វិច្ឆិកា មិ្សលមិញនេះថា ក្រុមភ្ងៀងទេសចរណ៍មួយក្រុម ដែលធ្វើដំណើរដោយរថយន្ដ ចូលទៅក្នុងឧទ្យានជាតិមួយកន្លែង តែគ្រាន់តែរថយន្ដបរចូលដល់ក្នុងព្រៃបានបន្ដិច ស្រាប់តែមានសត្វដំរីដ៏ធំមួយ បានចេញមក ហើយយកប្រមោយ និងភ្លុករបស់វាច្រានរថយន្ដភ្ងៀវនោះ រហូតដល់ក្រឡាប់។

width=451

លោក Chris Hare និងភរិយា Helen Jenings មានវ័យ ៤០ឆ្នាំដូចគ្នា ដែលជាភ្ងៀវទេសចរណ៍ជនជាតិអង់គ្លេស បាននិយាយថា នៅពេលថ្ងៃឈប់សម្រាក គាត់បាននាំក្រុមគ្រួសារទៅលេងនៅ South Africa។ ជាមួយគ្នានោះដែរ នៅទីនោះ​ គាត់នឹងក្រុមគ្រួសារ ក៏ដូចជាមិត្ដភ័ក្រពីរបីនាក់ទៀត បាននាំគ្នាទៅលេងឧទ្យានជាតិ Kruger National Park។ គាត់បានបន្ដថា នៅពេលដែលគាត់បើករថយន្ដកាត់ព្រៃ ស្រាប់តែមានសត្វដំរីមួយក្បាល មានមាឌធំចេញមក រូចយកភ្លុក​ និងប្រមោយវា បុករថយន្ដរបស់គាត់រហូតដល់ក្រឡាប់។

width=451width=451

ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក Chris Hare និងភរិយារបស់គាត់ ត្រូវបានក្រុមអ្នកធើ្វការក្នុងសួនឧទ្យានជួយអន្ដរាគមន៍ដែរ។ ចំពោះលោក Hare គ្រាន់តែត្រូវរបួសតិចតួច ហើយរថយន្ដរបស់គាត់ ត្រូវបាក់បែកទ្វារមួយកន្លែងប៉ុណ្ណោះ៕

ដោយ៖ មឿនប្រភព៖ dailymail

re named locally as Chris Hare and Helen Jennings, both 40, escaped the incident at South Africa’s Kruger National Park with just minor injuries.

Mr Hare said: ‘When I came around the bend, the big guy was righ

Read more: http://www.dailymail.co.uk/news/article-2233488/Raging-bull-elephant-flips-British-couples-car-South-African-safari.html#ixzz2CMv73dUW Follow us: @MailOnline on Twitter | DailyMail on Facebook