Cengizhan Celik ជាបុគ្គលិករៀបចំកម្មវិធីក្នុងបុស្ត៍ព័ត៌មានរបស់ទួគី មួយបានធ្វើអោយមានការភ្ញាក់ផ្អើលដោយខ្លួនបានសុំមិត្តស្រីរបស់ខ្លួននាង Candan Canik រៀបការតាមរយៈ Twitter កាលពីថ្ងៃទី ២ ខែ កញ្ញា កន្លងមកនេះ។/ក្នុងពិធីរៀបមង្គលការដែលមានលោក Mustafa Kara ជាមេស្រុកបានមកធ្វើជាអាចារ្យនោះបានសួរទៅកាន់គូស្នេហ៍ថា តើព្រមទទួលគ្នាជាប្ដីប្រពន្ធឬទេ? ពេលនោះកូនកំលោះ និងកូនក្រមុំបានឆ្លើយប្រាប់គ្នាទៅវិញទៅមកតាមរយៈ Post លើ Twitter ថា ព្រម ទាំង ២ រូប។ តែយ៉ាងណាគួស្នេហ៍ទាំង ២ នេះនៅតែត្រូវប្រើប្រាស់ ប៉ាកា ដើម្បីចុះហត្ថលេខាលើសំបុត្រអាពាហ៍ពិពាហ៍ដដែលគឺមិនមែនធ្វើលើ iPad ដូចជានិយាយយល់ព្រមរៀបការនោះទេ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14