ការលួងលោមដោយប្រើប្រាស់ល្បិច អ្នកក្លាហានឆ្លងមិនរួចដំណាក់កាលស្រីស្អាត ឬនិយាយអោយចំថា ប្រើស្រីដើម្បីទាក់ម៉ូយ បានក្លាយជារបៀបមួយដែលគេប្រើប្រាស់ដើម្បីបោកប្រាស់មនុស្សអោយជឿងប់នឹងប្រព័ន្ធ Network Martketing ដែលជារបរខុសច្បាប់ ១០០% នៅប្រទេសចិន។
ព័ត៌មានមួយនេះគឺដើមទងចេញមកពីបុរសម្នាក់ឈ្មោះ Zhu ដែលមកពីខែត្រ Henan ប្រទេសចិនបានស្គាល់នារីម្នាក់នៅ Nanjing តាមរយៈ Sina Wiebo ដែលជាគេហទំព័របណ្ដាញសង្គមរបស់ចិនហើយបានរាប់អានគ្នាជា មិត្តប្រុស មិត្តស្រី សង្សារបានជាង ១ ឆ្នាំ។ ហើយបុរសម្នាក់នេះត្រូវបានសង្សាររបស់ខ្លួនទាក់ទងអោយមកទីក្រុង Jiangsu ដើម្បីពិភាក្សារការរកស៊ីថ្មី។
ប៉ុន្តែអ្វីដែលគេបានរកឃើញនោះគឺថា បុរសម្នាក់នេះបានដឹងថាមិត្តស្រីរបស់ខ្លួននេះយកខ្លួនជាសង្សារព្រោះគ្រាន់តែចង់អោយខ្លួនចួលរួមក្នុងក្រុមលក់ផលិតផលបោកបែប Network Marketingឬហៅមនុស្សទិញផលិតផលដាក់បណ្ដាញយកលុយ ប៉ុណ្ណោះដែលមុខរបរ Network Marketingនេះគឺជារបរមួយដែលខុសច្បាប់នៅប្រទេសចិន។ Zhu បានគិតថាចាកចេញពីក្រុមហ៊ុននោះប៉ុន្តែនារីជាសង្សារបានឃាត់គេអោយនៅ ហើយបាននិយាយលោងលោម អោយបុរសជាសង្សារយកប្រាក់មកទិញជញ្ជៀន ដើម្បីបានឈ្មោះក្នុងបណ្ដាញ Network Marketing ហើយគេសន្យាថាគេនឹងរៀបការជាមួយ Zhu ក្រោយពេលធ្វើការងារបោកប្រាស់នេះបាន ២ ទៅ ៣ ឆ្នាំជាមួយគ្នា។ជាអកុសលសម្រាប់នារីកំសត់ម្នាក់នេះ Zhu បានយល់ច្បាស់ពីបំណងរបស់អ្នកទាំងអស់នោះគេបានសម្រេចចិត្តចេញពីក្រុមហ៊ុននោះនៅពេលយប់ហើយបានរាយការណ៍ពីក្រុមប្រកបរបររកស៊ីខុសច្បាប់នេះទៅប៉ូលីស ក្រុមប៉ូលីសបានរកឃើញថាក្រុមហ៊ុននេះគឺលក់ជញ្ជៀន ដោយបានប្រើបណ្ដាញ Network Marketing ធ្វើជាធ្នាក់ ហើយដល់ពេលនេះបានប្រើល្បិចស្រីស្អាតទៀតផង។មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុននេះមាន សាខាទៀតផង ដែលក្នុងសាខាធំនេះគេចាប់បានអ្នកដែលប្រើប្រាស់បណ្ដាញនេះដើម្បីបោកគេជាង ៦០ នាក់។មានមនុស្សជាច្រើនដែលបានចេញមុខមកបកស្រាយថាពួកគេធ្លាប់ត្រូវបានចាញ់ល្បិចស្រីស្អាតបែបនេះរួចមកហើយ ដែលគេបានប្រើស្រីស្អាតមកទាក់មនុស្សតាម Internet ហើយបោកអោយចូលរួមក្នុង Network Marketing ដែលនារីជាកាមទេពក្លែងក្លាយបាន សន្យាថានឹងរៀបការ បង្កើតគ្រួសារជាមួយគេ។ គួរបញ្ជាក់ផងដែរថា នៅប្រទេសជាច្រើនដូចជា ប្រទេសចិន ឥណ្ឌា ប្រទេសមួយចំនួន នៅអ៊ឺរ៉ុប នឹងរដ្ឋភាគច្រើននៅ សហរដ្ឋអាមេរិក បានចាត់ទុកប្រព័ន្ធមុខរបរ NetworkMarketing នេះជារបរខុសច្បាប់ ដែលមានច្បាប់ចែងជាពិសេស ដោយឡែកនៅកម្ពុជាយើងនេះវិញបណ្ដាញបែបនេះកំពុងតែរាលដាលខ្លាំងណាស់ដែរ តែមិនទាន់មានច្បាប់ចែងនោះទេ៕
ដោយ៖ ផានិតប្រភពពី៖ wantchinatimes