ប្រជាពលរដ្ឋ ទុយនេស៊ី រាប់រយនាក់បានកាន់កាប់ផ្លូវថ្នល់កាលពីថ្ងៃអង្គារកន្លងមកនេះដោយពួកគេបានធ្វើការបាតុកម្មប្រឆាំងនឹងប៉ូលីសដែលបានចាប់រំលោភនារីម្នាក់ហើយចោទប្រកាន់នាងពីបទអាសតាមទីសាធារណៈ។/លោក Hassiba Hadj Sahraoui ជានាយករងក្នុងកម្មវិធី Middle East and North Africa Programនិងជានាយករបស់កម្មវិធី Amnesty International បានប្រាប់ថា ជនរងគ្រោះជានារីម្នាក់ដែលត្រូវបានប៉ូលីសចាប់រំលោភកាលពីដើមខែមុននេះ គួរណាត្រូវបានគេការពារជាជាងដាក់ទោសនាងពីបទអាសតាមទីសាធារណៈ នេះគឺជាអំពើមួយអយុត្តិធម៌ណាស់ ដែលតុលាការកាត់ក្ដីមិនសមជាអ្នករកយុត្តិធម៌សោះទោះបីជាគ្រប់គ្នាគេដឹងរឿងនេះក៏ដោយ។/រឿងហេតុចាប់រំលោភនេះត្រូវបានកើតឡើងនាថ្ងៃទី ៣ កញ្ញាកន្លងមកនេះ ដែលនារីម្នាក់កពុងតែនៅក្នុងរថយន្តជាមួយគូស្នេហារបស់ខ្លួន ហើយជាគូដណ្ដឹងផងប៉ុន្តែស្រាប់តែមានប៉ូលីស ២នាក់ចូលមកប្រើហិង្សាហើយចាប់រំលោភនាង រហូតដល់បានសម្រេច មិនត្រឹមតែប៉ុណ្ណោះថែមទាំងចាប់នាងពីបទអាសទៀតផង នេះបើតាមសម្ដីរបស់មេធាវីនារីរងគ្រោះបានប្រាប់៕

ដោយ៖ ផានិតប្រភពពី៖ cnn