ម៉ិចស៊ិកូ ៖ ​តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ កាលពីពេលថ្មីៗនេះថា ការជួបជុំនៃហ្វូងមច្ឆា  ដ៏ច្រើនលើសលប់  ក្នុងដែនសមុទ្រមួយ បានធ្វើអោយក្រុមអ្នកស្រាវជ្រាវ មានការភ្ងាក់ផ្អើលយ៉ាងខំា្លង។

width=448

អ្នកស្រាវជា្រវលោក  Octavio Aburto បាននិយាយថា  ទោះបីជា កន្លងមក ពពួកត្រីទាំងអស់   មានការប្រមូលផ្ដុំគ្នា   ជាញឹកញាប់យ៉ាងណាក៏ដោយ  ក៏គាត់យល់ថា វាមិនមានចំនួនច្រើនដូចពេលនេះដែរ។

width=446

លោក Octavio បានបន្ថែមថា ការជាប្រមូលផ្ដុំនៃហ្វូងមច្ឆានេះ គឺត្រូវបានក្រុម អ្នកស្រាវជា្រវ ផ្ដិតរូបភាពបាន ពីតំបន់ឧទ្យានជាតិ Cabo Pulmo នៃប្រទេសម៉ិចស៊ិកូ។

width=443

លោក Octavio បានបន្ដថានេះជាការយល់ដឹង និងគំហើញថ្មីមួយនេះ ដែលអាចសន្និដ្នានបានថា ពពួកមច្ឆាក្នុងដែនសមុទ្រពិតជាមានការកើនឡើងខ្លាំង ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ៕

 

ដោយ៖ ណារិន្ទ ប្រភព៖dailymail